ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ AFF U-23 Championship យប់ថ្ងៃទី១៤ ខែកុម្ភៈ ក្រុមបាល់ទាត់យុវជនអាយុក្រោម២៣ឆ្នាំ រកបាន៣ពិន្ទុ ថ្ងៃបើកឆាកដំបូង បន្ទាន់ពីក្រុមនេះ យកឈ្នះក្រុមភ្ញៀវបាល់ទាត់ យុវជនអាយុក្រោម២៣ឆ្នាំប្រ៊ុយណេ ៦ ទល់ ០ វគ្គជម្រុះក្នុងពូល ខណៈក្រុមបាល់ទាត់យុវជន អាយុក្រោម២៣ឆ្នាំហ្វីលីពីន បានលេងស្មើជាមួយក្រុមបាល់ទាត់ យុវជនអាយុក្រោម២៣ឆ្នាំទីម័រខាងកើត ២ទល់២។

សម្រាប់ពូល A ក្រុមបាល់ទាត់ យុវជនអាយុក្រោម២៣ឆ្នាំកម្ពុជា នាំមុខគេជាបណ្ដោះអាសន្ន ដោយមាន៣ពិន្ទុ ចំពោះក្រុមបាល់ទាត់យុវជន អាយុក្រោម២៣ឆ្នាំហ្វីលីពីន និងក្រុមបាល់ទាត់យុវជន អាយុក្រោម២៣ឆ្នាំទីម័រខាងកើត មាន១ពិន្ទុដូចគ្នា ចំណែកក្រុមប្រ៊ុយណេ នៅបាតតារាងសិន៕ ដោយ៖លី ភីលីព






