The Goal នៅថ្ងៃនេះ បានចេញផ្សាយថា ក្លឹបយក្សអ៊ីតាលី Roma ទំនង នឹងក្លាយ ទៅជាបេក្ខភាពទី១ សម្រាប់ក្លឹបថ្មី ដែលកំពូលកីឡាករ ខ្សែប្រយុទ្ធជើងចាស់ CR7 នឹងអាចផ្ទេរ ចូលរួមពេលដែលចាកចេញពី Man UTD។
គ្រូបង្វឹកក្លឹបលោក Mourinho ដែលធ្លាប់ធ្វើការជាមួយគ្នា បានយ៉ាងល្អ កាលពីគ្រា នៅ Real Madrid ក៏បានបង្ហាញពីបំណង ក្នុងការវិលជួបជុំគ្នាឡើងវិញផងដែរ នៅ Roma ហើយ ជាពិសេសពួក គេទាំងពីរនាក់ ជាជនជាតិប៉ទុយហ្គាល់ ដូចគ្នាផង។
គួរឲ្យដឹងដែរថាមួយរយៈចុងក្រោយនេះកីឡាករ CR7 ធ្លាប់បានបង្ហាញពីបំណង ក្នុងការចាកចេញពី Man UTD ដោយមិនសូវសប្បាយចិត្ត ឡើយជាមួយនឹងទំរង់លេង របស់ក្លឹបជាពិសេសក្នុង ពេលស្ថិត នៅក្រោមការដឹកនាំ របស់លោក Rangnick ប៉ុន្តែក្នុងនោះក៏មានក្លឹបជាច្រើនទៀត ដែលចង់បានគាត់ដូចគ្នាផង ដែលមានដូចជា PSG និង Bayern Munich ៕
ប្រែសម្រួល៖ស៊ុនលី