ដោយសារតែជំងឺកូវីដកំពុងវាយលុកក្នុងក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២៣ឆ្នាំ ពួកគេបានសម្រេចចិត្តកោះហៅកីឡាថ្មី៦នាក់មកបន្ថែមដើម្បីជួយក្រុម។
យោងតាមសហព័ន្ធបាល់ទាត់របស់វៀតណាមកីឡាករ Phan Tuan Tai , Dinh Quy, Vu Dinh Hai , Huynh Tien Dat , Nguyen Thanh NhanនិងTran Bao Toan នឹងធ្វើដំណើរមកកាន់កម្ពុជាដើម្បីចូលរួមជាមួយ U23វៀតណាម។
គិតត្រឹមថ្ងៃទី២០ ខែ កុម្ភៈ U23 វៀតណាមមានកីឡាករ៧នាក់ឆ្លងកូវីដ-១៩ ខណៈកីឡាករ៣នាក់កំពុងសង្ស័យថាបានឆ្លងដូចគ្នា។ លទ្ធផលតេស្ដរបស់កីឡាករទាំង៣នឹងបាននៅព្រឹកថ្ងៃ២១ ខែ កុម្ភៈនេះ។
កីឡាករថ្មីទាំង៦ដែលវៀតណាមបានកោះហៅមកនឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី ២២ ខែ កុម្ភៈខាងមុខ។ វៀតណាមនឹងត្រូវប្រកួតទល់នឹងថៃនៅថ្ងៃទី ២២ ខែ កុម្ភៈសម្រាប់ការប្រកួតចុងក្រោយក្នុងពូល C៕