រប្រកួតរវាងក្លឹប Nueva Concepcion នឹងក្លឹប Municipal ក្របខ័ណ្ឌលីគកំពូលហ្គាតេម៉ាឡា កំពុងតែប្រកួតសុខៗនៅនាទីទី៨២ ក្នុងលទ្ធផល ១-០ ក៏ស្រាប់តែរកឃើញមានសត្វពស់រស់ ១ក្បាលប្រវែងប្រហែល ១.៥ម៉ែត្រ នៅទីលានកំពុងប្រកួត។

ការប្រកួតនេះត្រូវបាន អាជ្ញាកណ្ដាលផ្អាកជាបណ្ដោះអាសន្ន នៅនាទីទី៨២នេះ ដំបូងឡើយអ្នកអត្ថាធិប្បាយ នៅក្នុងការប្រកួតខាងលើ បានធ្វើការរិះគន់ នឹងអ្នកគាំទ្រម្នាក់ ដែលសុខៗរត់ចូលទីលាន ដែលកំពុងតែប្រកួតនេះ។
រំពេចភ្លាមនោះ អ្នកអត្ថាធិប្បាយរូបនេះ ក៏បានមើលឃើញពីចេតនាអ្នកគាំទ្រនោះ ហើយក៏បានប្រកាសបានរកឃើញពស់១ក្បាល កំពុងតែវារនៅក្នុងទីលាន ដែលប្រកួតខាងលើ។
ភ្លាមៗនោះ កីឡាករគ្រប់គ្នាបានផ្អើលទៅមើល ដោយបានពិតជាបានឃើញ សត្វពស់រស់១ក្បាល នៅលើទីលាននោះពិតមែន ដែលកីឡាករ ក៏ដូចជាអ្នកលើទីលានផ្ទាល់ភ័យខ្លាចមែនទែន ដោយសូម្បីតែប៉ូលិស ក៏មិនហ៊ានទៅចាប់ទេ ដោយចង់សម្លាប់តែម្ដង តែចុងក្រោយត្រូវបានក្រុមការងារទីលាន ចាប់ពីទីលានមួយនេះបានជោគជ័យ។

ក្រោយយកសត្វពស់ចេញរួចរាល់ ការប្រកួតនេះក៏បានបន្តរហូតដល់បញ្ចប់ ម៉ោងប្រកួតដោយ Nueva Concepcion ឈ្នះ Municipal ១-០ ៕ Source: Sabay

