ក្រុមបាល់ទាត់ជម្រើសជាតិ ក្រោមអាយុ២៣ឆ្នាំ របស់វៀតណាម នៅសល់គ្នាត្រឹមតែ១៣នាក់ប៉ុណ្ណោះ ដើម្បីហ្វឹកហាត់ត្រៀមប្រកួត ជាមួយក្រុមជម្រើសជាតិថៃ ក្រោយពីពួកគេមានបញ្ហាកីឡាករ កើតកូវីដ១៩ ច្រើននាក់មក។
វៀតណាម បើកឆាកបានល្អណាស់ ដោយយកឈ្នះលើក្រុម U23 សិង្ហបុរី ដល់ទៅ ៧-០ ឯណោះ។ តែក្រោយមកសមាជិកក្នុងក្រុមនេះ បានឆ្លងកូវីដ១៩ជាបន្ដបន្ទាប់ រហូតដល់ពេលនេះ មានអ្នកឆ្លងដល់ទៅ១២នាក់ទៅហើយ។ ពួកគេនៅសល់សមាជិក ត្រឹម១៣នាក់ទេ ដើម្បីលេងប្រកួតទល់ក្រុម U19 ថៃ នៅម៉ោង៧ល្ងាចនេះ ដើម្បីសម្រេចថាបានឡើងទៅវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រឬអត់។
តែយ៉ាងណាមិញ ប្រសិនបើក្រុមមួយនេះ មិនបោះបង់ការប្រកួតចោលទេ ពួកគេបន្ដលេងហើយចាញ់គ្រាប់តិចជាង៨គ្រាប់ ឬអាចស្មើនិងឈ្នះថៃបានវិញនោះ ពួកគេនឹងទទួលបានសមាជិកថ្មី មកបន្ថែមទៀត។ ដោយតាមគម្រោងកីឡាករថ្មី៦នាក់ នឹងមកចូលរួមជាមួយក្រុម U23 វៀតណាម ដើម្បីជំនួសកីឡាករ ដែលកើតកូវីដ៕ Source: Sabay