The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool នៅសប្តាហ៍នេះ បានងាកមកធ្វើការចាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ អាហ្សង់ទីនវ័យក្មេងម្នាក់ទៅវិញ សម្រាប់រដូវក្តៅខាងមុខនេះ។
The Calciomercato ក៏បានចេញផ្សាយស្រដៀងគ្នាដែរថា Liverpool បានត្រៀមខ្លួនរួចទៅហើយ ក្នុងការធ្វើការដោះដូរកីឡាករ ខ្សែប្រយុទ្ធ Lautaro Martinez ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Inter Milan នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
កីឡាករវ័យ២៤ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថា នឹងមានតម្លៃខ្លួន ប្រមាណជា៩០លានអឺរ៉ូ ឬប្រមាណជា៧៥លានផោន ហើយនឹងក្លាយទៅជាកីឡាករ ដែលមានតម្លៃខ្លួនថ្លៃម្នាក់ ត្រឹមតែពេលប៉ុន្មានខែចុងក្រោយ បន្ទាប់ពីបានចំណាយលុយជាច្រើន ទិញបាន Luis Diaz កាលពីខែមុនរួចមក។
គួរឲ្យដឹងដែរថា Lautaro បានបង្ហាញខ្លួនយ៉ាងល្អ សម្រាប់ក្លឹបនៅរដូវកាលនេះ ដោយអាចរកបាន ១១គ្រាប់មកហើយ ក្នុងការបង្ហាញខ្លួន ទាំង២៣លើក នៅក្នុងលីគ ហើយថែមទាំងអាចបញ្ចេញសមត្ថភាព យ៉ាងល្អជាមួយនឹងជម្រើសជាតិផងដែរ៕ ប្រែសម្រួល៖ស៊ុនលី