ក្លឹបអាល្លឺម៉ង់ Borrusia Monchenglabach បានប្រកាសលប់ចោលនូវការហ្វឹកហាត់ទាំងឡាយ សម្រាប់ក្រុមឈុតធំនិងក្រុមឈុតក្រោមអាយុ២៣ឆ្នាំ របស់ខ្លួនក្រោយហេតុការណ៍គ្រោះថ្នាក់ ចរាចរ ស្លាប់កីឡាករវ័យក្មេងម្នាក់របស់ខ្លួន កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។
កីឡាករវ័យក្មេងខ្សែការពារឆ្នើម Jordi Bongard មានវ័យទើបតែ២០ឆ្នាំ ប៉ុណ្ណោះបានទទួលមរណភាពក្រោយ ជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរមួយ។ កីឡាកររូបនេះទើបតែបានចុះកុងត្រាជា កីឡាករអាជីព
ជាមួយ នឹងក្លឹបកាលពីរដូវក្តៅកន្លងទៅនេះប៉ុណ្ណោះជាមួយ នឹងពេលវេលារហូតដល់ឆ្នាំ២០២៤ ហើយក៏ធ្លាប់រកគ្រាប់ឲ្យក្រុមឈុតក្រោម២៣ ឆ្នាំបាន៩គ្រាប់ផងដែរក្នុងការបង្ហាញខ្លួនទាំង៧៤ ដងកន្លងមក។
ការបាត់បង់ជីវិតរបស់គាត់បានធ្វើឲ្យក្លឹបកីឡាករ និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយ ទីបំផុតក្លឹបក៏សម្រេចចិត្តដើម្បីលប់ចោលការហ្វឹកហាត់ ទាំងឈុតធំនិងឈុតយុវជនទាំងអស់ដើម្បី ចូលរួមរំលែក ទុកទៅដល់កុ្រមគ្រួសាររបស់ Bongard៕
ប្រែសម្រួល៖ស៊ុនលី