The goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករបារាំង Paul Pogba នឹងមិនប្រឆាំងទៅនឹងលទ្ធភាពនៃការផ្ទេរទៅចូលរួមលេងជាមួយនឹងក្លឹប PSG ឡើយនាពេលខាងមុខនេះ។
ការលើកឡើងនេះត្រូវបានធ្វើឡើងដោយអតីតកីឡាករឆ្នើមបារាំង Nicolas Anelka ហើយដោយបញ្ជាក់ថាតារាខ្សែបម្រើរូបនេះមិនមានអារម្មណ៍រីករាយឡើយពេលកំពុងមានវត្តមានជាមួយនឹង Old Trafford នៅពេលនេះ។
គួរឲ្យដឹងដែរថា Pogba បានផ្ទេរមកចូលរួមជាមួយនឹងបិសាចក្រហម Man UTD កាលពីឆ្នាំ២០១៦ពីក្លឹប Juventus ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាដល់ទៅ៨៩ លានផោនប៉ុន្តែមកទល់បច្ចុប្បន្ន កីឡាកររូបនេះ តែងតែមានបំណងក្នុងការចាកចេញពីក្លឹបអង់គ្លេសនេះរហូតមក៕
ប្រែសម្រួល៖ស៊ុនលី