កីឡាករ Marcus Rashford មិនសូវជាសប្បាយចិត្តជាមួយ នឹងទំរង់លេងរបស់គាត់ឡើយនេះ ជាការលើកឡើងរបស់គ្រូបង្វឹកក្លឹបលោក Ralf Rangnick ប៉ុន្តែក្រុមនៅតែមានជំនឿចិត្ត សម្រាប់កីឡាករអង់គ្លេសរូបនេះថា នឹងអាចបង្ហាញសមត្ថភាពដ៏អស្ចារ្យ របស់ខ្លួននាពេលខាងមុខ។

ទោះបីជាយ៉ាងណាក្តីនៅមុនការប្រកួតប៉ះនឹង Watford នៅចុងសប្តាហ៍នេះលោក Rangnick ទទួលស្គាល់ថាទំរង់លេងរបស់គាត់ គឺជាបញ្ហារបស់កីឡាករ និងមិនមែនជារបួសដែលសល់តាំង តែពិដើមរដូវកាលនោះទេ។
លោកគ្រូបង្វឹកបាននិយាយបែបនេះថា៖ Rashford មិនមានរបួសអ្វីឡើយ ហើយច្បាស់ណាស់គ្មានបញ្ហាអ្វីឡើយ ជាមួយនឹងស្មារបស់គាត់។ ពួកយើងបាននិយាយពិភាក្សាជាច្រើន ជាមួយនឹងគ្នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ គាត់ពិតជាមិនសប្បាយចិត្ត នឹងទំរង់លេងផ្ទាល់ខ្លួនបច្ចុប្បន្ននេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
