កីឡា

មហាសេដ្ឋីរុស្ស៊ី ដែលជាម្ចាស់ក្លឹបបាល់ទាត់ Chelsea សម្រេចផ្ទេរកម្មវិធីក្លឹប ទៅឱ្យអ្នកទទួលខុសត្រូវ នៃមូលនិធិសប្បុរសធម៌

បរទេស៖ ទោះបីជាការដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ្នកជំនួញរបស់រុស្ស៊ី ដោយចក្រភពអង់គ្លេសជុំវិញ ប្រតិបត្តិការយោធាពិសេស នៅអ៊ុយក្រែនក៏ដោយ ក៏គ្មានការរឹតបន្តឹងថ្មីណាមួយ ត្រូវបានដាក់លើលោក Abramovich ដែលជាមហាសេដ្ឋីជនជាតិរុស្ស៊ី ផ្ទាល់ក្នុងសប្តាហ៍នេះដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ ចេញផ្សាយកាលពីថ្ងៃសៅរ៍ មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich បានជ្រើសរើសការផ្ទេរកម្មសិទ្ធិក្លឹប Chelsea FC របស់ Premier League ទៅ អ្នកទទួលខុសត្រូវ នៃមូលនិធិសប្បុរសធម៌ ដែលមានឈ្មោះដូចគ្នា។

សេចក្តីថ្លែងការណ៍របស់លោក Abramovich ត្រូវបានផ្សព្វផ្សាយដោយអ្នកគ្រប់គ្រងរបស់ក្លឹប នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័ររបស់ខ្លួន។ ទោះជាយ៉ាងនេះក្តី វានៅតែមិនទាន់ច្បាស់ថា តើមហាសេដ្ឋីរុស្ស៊ីរូបនេះ នឹងលក់ក្លឹបដែលគាត់ជាម្ចាស់ភាគច្រើន ឬយ៉ាងណានោះទេ។ យោងតាមរបាយការណ៍ កាលពីថ្ងៃសៅរ៍ដោយកាសែត Times ប្រសិនបើរដ្ឋាភិបាលចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មប្រឆាំងនឹង លោក Abramovich មែននោះ គឺ ក្លឹបអាចនឹងបាត់បង់អាជីវកម្ម។
ក្លឹបដែល Abramovich ទិញបានប្រហែល 190 លានដុល្លារ ក្នុងឆ្នាំ 2003 ហើយដែលឥឡូវនេះ មានតម្លៃប្រហែល 3.2 ពាន់លានដុល្លារ គឺអាចនឹងជំពាក់គាត់ 2 ពាន់លានដុល្លារទៀត៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top