កីឡា

បន្ទាប់ពីរុស្ស៊ី ទទួលស្គាល់ខាតបង់ច្រើន ពេលនេះកំពូលអ្នកប្រដាល់ មិនដែលចាញ់អ៊ុយក្រែន ទៅចូលកាន់កាំភ្លើងធំ នៅជួរមុខទៀត

​កំពូល​អ្នក​ប្រដាល់ Oleksandr Usyk ​របស់​អ៊ុយក្រែន ​បាន​ប្រកាស​ចូល​ធ្វើ​ទាហាន ​និង​ស្ម័គ្រ​ចិត្ត​នៅ​ទ័ព​ជួរ​មុខ​ទៀត ​ដើម្បី​ប្រឆាំង​ជាមួយ​កង​ទ័ព​រុស្ស៊ី​ដែល​ព្យាយាម​រុល​មក​ក្រុង​គៀវ ។

​បន្ទាប់​ពី​អ្នក​ប្រដាល់ ​និង​អ្នក​កីឡា​ជា​ច្រើន ​បាន​សម្រេច​ចិត្ត​បោះបង់​ក្ដី​សុខ​ខ្លួន​ឯង ដើម្បី​ចូល​ធ្វើ​ទ័ព​ស្រោចស្រង់ ​ប្រទេស​ជាតិ​មក ​ពេល​នេះ Oleksandr Usyk ​ក៏​មិន​អាច​នៅ​សុខ​បាន​ដែរ ។ ​កាល​ផ្ទុះ​សង្គ្រាម​ដំបូង​អ្នក​ប្រដាល់​មិន​ ដែល​ចាញ់​រូប​នេះ​នៅ​អង់គ្លេស​ទេ តែ​ក្រោយ​ពី​ដឹង​ថា​ រុស្ស៊ី​វាយ​សង្គ្រប់​លើ​ប្រទេស​ខ្លួន​ភ្លាម ​រូបគេ​ក៏​ហោះ​មក​អ៊ុយក្រែន​វិញ ​ដើម្បី​ចូល​រួម​ប្រយុទ្ធ​ជាមួយ​ សមមិត្ត​ឯ​ទៀត​តែ​ម្ដង ។ Oleksandr ​នឹង​ចូល​កាន់​កាំភ្លើង​យន្ដ ​នៅ​ជួរ​មុខ​តែ​ម្ដង ​ដើម្បី​ការពារ​ការ​រុល​មក​មុខ​របស់​កង​ទ័ព​រុស្ស៊ី​ ដែល​កំពុង​ព្យាយាម​វាយ​យក​ទីក្រុង​គៀវ ។

​ដោយសារ​តែ​ប្រជាជន​អ៊ុយក្រែន ទាំង​ចាស់ ​ទាំង​ក្មេង ទាំង​ប្រុស ទាំង​ស្រី ​ទាំង​អ្នក​ល្បី ​និង​មិន​ល្បី ​សុទ្ធ​តែ​ស្ម័គ្រ​ចិត្ត​ចូល​កាន់​កាំភ្លើង ​ស៊ូរ​ស្លាប់​លើ​សរមភូមិ​នេះ​ហើយ ទើប​បាន​ជា​ខាង​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​ទទួល​ស្គាល់​ថា​សង្គ្រាម​នេះ​ពិត​ជា​ពិបាក ។ ខណៈ​ដែល​ការ​ខាត​បង់​វិញ ​ក៏​មាន​ច្រើន​ផង​ដែរ គ្រាន់តែ​ពួកគេ​មិន​បង្ហាញ​តួ​លេខ​ប៉ុណ្ណោះ ។

​តែ​បើ​តាម​ប្រភព​ពី​ខាង​ អ៊ុយក្រែន​វិញ ​បាន​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ ​ទ័ព​រុស្ស៊ី​ស្លាប់​ជាង​៥​ពាន់​នាក់​ហើយ ​យន្ដហោះ​ចម្បាំង ​២៩​គ្រឿង​ត្រូវ​បាន​ធ្លាក់ ​និង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ ២៩​គ្រឿង ​ក៏​ត្រូវ​បាញ់​ទម្លាក់​ដូច​គ្នា ។ ​ងាក​ទៅ​ខាង​រថគ្រោះ​វិញ ​របស់​រុស្ស៊ី​ត្រូវ​បាន​បំផ្លាញ ​ប្រមាណ​ជា​១៥១​គ្រឿង​ហើយ ជាមួយ​រថពាស​ដែក​៨១៦​គ្រឿង​ ត្រូវ​បាន​បំផ្លាញ ៕ ​

Most Popular

To Top