កីឡាករខ្សែប្រយុទ្ធសញ្ជាតិ Ivory Coast ឆ្នើម Kessie មកដល់ពេលនេះបានចំណាយ ពេលអស់រយៈពេល៥រដូវកាលមកហើយជាមួយនឹងក្លឹបយក្សអ៊ីតាលី AC Milan ប៉ុន្តែនៅរដូវកាលនេះទំនងជានឹងត្រូវសម្រេចចិត្ត ក្នុងការចាកចេញហើយ។
នៅថ្ងៃនេះក្លឹបយក្សអេស្បាញ Barcelona បានប្រកាសថាខ្លួនពិតជាមានផែនការ ក្នុងការចរចានាំយកកីឡាករខ្សែបម្រើប្រយុទ្ធរូបនេះមកចូលរួមក្លឹបពិតមែននៅរដូវក្តៅខាងមុខ ក្នុងនាមជាកីឡាករដែលមិនមានតម្លៃខ្លួនឡើយ។
កីឡាករវ័យ២៥ឆ្នាំរូបនេះ មិនអាចបន្តកុងត្រាថ្មីជាមួយនឹងក្លឹបឡើយទោះបី ជាបានខិតខំប្រឹងប្រែងជាច្រើនដងជាមួយនឹង AC Milan ក្តីហើយពេលនេះកំពុងក្លាយខ្លួន ទៅជាកីឡាករគោលដៅរបស់ក្រុមរបស់លោក Xavi ដើម្បីអាចធ្វើការកែប្រែទំរង់លេងរបស់ Barcelona បន្ថែមទៀតនាពេលខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី
