កីឡា

F1 បញ្ចប់កិច្ចសន្យា ជាមួយរុស្ស៊ី បន្ទាប់ពីការលុកលុយ របស់អ៊ុយក្រែន

ទីក្រុងឡុងដ៍ ៖ Formula One បានបញ្ចប់កិច្ចសន្យា របស់ខ្លួនជាមួយនឹង Russian Grand Prix បន្ទាប់ពីការលុកលុយ របស់ប្រទេស អ៊ុយក្រែន ដោយនិយាយថា ប្រទេសរុស្ស៊ី នឹងមិនមានការប្រណាំង នៅពេលអនាគត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

F1 បានលុបចោលការប្រណាំង នៅឆ្នាំនេះរួចហើយ ដែលគ្រោងនឹងប្រារព្ធឡើង នៅទីក្រុង Sochi នៅថ្ងៃទី ២៥ ខែកញ្ញា ប៉ុន្តែបន្ទាប់ ពីការពិភាក្សា បន្ថែមក្នុងសប្តាហ៍នេះ F1 បានបោះជំហានទៅមុខទៀត ហើយបានបញ្ចប់កិច្ចសន្យា ដំណើរការរហូតដល់ឆ្នាំ ២0២៥ ។

F1 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្ត Formula 1 អាចបញ្ជាក់បានថា ខ្លួនបានបញ្ចប់កិច្ចសន្យា ជាមួយ Russian Grand Prix ចំណែករុស្ស៊ីនឹង មិនមានការប្រណាំង នាពេលអនាគតទេ ។ ម្ចាស់ជើងឯក F1 ៤សម័យកាល Sebastian Vettel និងអ្នកបើកបរ ជាច្រើននាក់ផ្សេងទៀត បាននិយាយកាលពីសប្តាហ៍មុនថា ពួកគេនឹងមិនទៅប្រណាំង នៅប្រទេសរុស្ស៊ីទេ ទោះបីជា F1 បានសម្រេចចិត្ត ទៅទីនោះក៏ដោយ ៕ដោយ៖លី ភីលីព

Most Popular

To Top