កីឡា

Guardiola៖ ជារឿងងាយស្រួលបំផុត ប្រសិនបើខ្ញុំចង់បន្តកុងត្រា៤ឆ្នាំទៀត 

មកដល់ពេលនេះគ្រូបង្វឹកក្លឹបមេឃខៀវ Man City ជនជាតិអេស្បាញលោក Pep Guardiola នៅតែមានអារម្មណ៍ពេញចិត្តចំពោះទំរង់លេងរបស់រូបខ្លួន នៅឡើយជាមួយនឹងកីឡាដ្ឋាន Etihad Stadium។

លោក Pep បានសារភាពទៀតដែរថា វាគឺជារឿងដ៏ងាយស្រួលបំផុតនៅពេលនេះប្រសិនបើគាត់ យល់ព្រមក្នុងការបន្តកុងត្រាថ្មីរយៈពេល៤ឆ្នាំទៀត ជាមួយនឹងក្លឹបហើយបញ្ជាក់ថាព្រមជាមួយនឹងកញ្ចប់លុយ ដ៏ច្រើនសន្ធឹកមួយទៀតផងដែរ។

គួរឲ្យដឹងដែរថាលោក Pep បានចុះកុងត្រាជាមួយនឹងក្លឹបកាលពីឆ្នាំ២០១៦ បន្ទាប់ពីបានទទួលបានភាពជោគជ័យ និងល្បីល្បាញជាមួយនឹងក្លឹប Barcelona និង Bayern Munich 

រូចមកហើយការផ្ទេរមកអង់គ្លេសនេះ ក៏ដូចទៅនឹងការរំពឹងទុករបស់ម្ចាស់ក្លឹបព្រមទាំងអ្នកគាំទ្រដូចគ្នាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top