គេបានដឹងហើយថា កីឡាករខ្សែប្រយុទ្ធបារាំង Lacazette នឹងត្រៀមខ្លួន ដើម្បីចាកចេញពីក្លឹបហើយនា ចុងរដូវកាលនេះប៉ុន្តែគ្រូបង្វឹកលោក Mikel Arteta មិនបាន បដិសេធទេថា លោកកំពុងតែព្យាយាម ក្នុងការរក្សាទុកកីឡាកររូបនេះ ជាមួយនឹងក្លឹបបន្តទៀត តាមរយៈកុងត្រាថ្មីមួយ។
គ្រូបង្វឹកអេស្បាញលោក Mikel Arteta បានបញ្ជាក់យ៉ាងដូច្នេះថាក្លឹបកាំភ្លើងធំ Arsenal និងកីឡាករ Alexandre Lacazette នឹងជួបគ្នានៅចប់ រដូវកាលនេះ ដើម្បីអាចពិនិត្យទៅលើលទ្ធភាព នៃការបន្តកុងត្រាថ្មី។
គួរឲ្យដឹងដែរថា កុងត្រារបស់កីឡាកររូបនេះ នឹងត្រូវបញ្ចប់ទៅនៅត្រឹមចុង រដូវកាលនេះហើយហើយនៅមិនទាន់ មានការកិច្ចព្រមព្រៀងណាមួយ ដែលបង្ហាញថា កីឡាករនឹងអាចយល់ព្រមបន្តកុងត្រាថ្មី នៅឡើយប៉ុន្តែទំរង់លេង ដ៏ល្អរបស់គាត់កំពុង ធ្វើឲ្យក្រុមការងារ និងអ្នកគាំទ្រ រីករាយយ៉ាងខ្លាំងនៅពេលចុងក្រោយនេះ ជាពិសេសការប្រកួតយប់មិញ យកឈ្នះ Watford ក្នុងលទ្ធផល៣ទល់នឹង២៕
ប្រែសម្រួល៖ស៊ុនលី