The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែការពារ Hernandez ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹប Bayern Munich កំពុងបានក្លាយទៅជាគោលដៅអទិភាព របស់ក្លឹបបិសាចក្រហម Man UTD ដើម្បីអាចជំនួសតំណែងរបស់ Harry Maguire ។
កាសែត The Fichajes ក៏បានចេញផ្សាយដូចគ្នាដែរថា បិសាចក្រហម Man UTD នឹងធ្វើការងារ ដើម្បីអាចចរចានាំយកកីឡាករ ខ្សែការពារកណ្តាល Lucas Hernandez រូបនេះមកចូលរួមក្លឹប នារដូវក្តៅខាងមុខ។
ក្នុងពេលជាមួយគ្នានេះផងដែរ ព័ត៌មានពីអាល្លឺម៉ង់ឯណោះវិញ ក៏បានបញ្ជាក់ដែរថា កីឡាករ Hernandez ក៏កំពុងមានបំណង ក្នុងការចាកចេញពីក្លឹប Bayern Munich និងចាកចេញពី ប្រទេសអាល្លឺម៉ង់ ផងដែរ ប៉ុន្តែក្នុងនោះផងដែរ សូម្បីតែ Barcelona និង Real Madrid ក៏មានបំណងចង់ បានខ្សែការពារវ័យ២៦ឆ្នាំ រូបនេះដូចគ្នាដែរ ៕
ប្រែសម្រួល៖ស៊ុនលី