គ្រូបង្វឹកជនជាតិអ៊ីតាលី Antonio Conte ប៉ុន្មានខែចុងក្រោយនេះហាក់ដូចជាមិនអាចដឹកនាំក្លឹប Spurs ទទួល បានលទ្ធផលល្អប្រសើរនៅឡើយប៉ុន្តែតាម ការបញ្ជាក់របស់ខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបគឺកីឡាករ Harry Kane បាន អះអាងថា ក្លឹបនៅតែមានការ រីករាយជាមួយនឹងគ្រូបង្វឹកនេះជាធម្មតា។
Harry Kane បានអះអាងថាទាំងក្លឹប និងកីឡាករផងនៅតែសប្បាយចិត្តជាមួយ នឹងសមត្ថភាពរបស់លោក Conte
ទោះបីជាលទ្ធផលមិនល្អប្រសើរមួយរយៈចុងក្រោយនេះក្តីហើយជឿជាក់ថាគ្រូបង្វឹករូបនេះនឹងនៅតែអាចធ្វើការលើកទឹកចិត្ត ដល់កូនក្រុមបន្ថែមទៀតនាពេលខាងមុខ។
Kaneបានបញ្ជាក់បែបនេះថា៖ខ្ញុំគិតថាអ្វីៗ កំពុងស្ថិតនៅក្នុងដំណើរការនៅឡើយ។ ពួកយើងធ្លាប់ឆ្លងកាត់ពេលវេលា២ឬ៣ឆ្នាំចុងក្រោយ ដើម្បីទទួលបាន ឱកាសដណ្តើមយកពានរង្វាន់មួយចំនួន ទោះបីជាមិនបានសម្រេចក្តី។ជាមួយនឹងលោក Conte យើងនឹងកសាងវប្បធម៍ ថ្មីដែលក្រុមធ្លាប់ស្រម៉ៃចង់បាននិងដើម្បី អាចវិលត្រឡប់ទៅដល់ចំណុចកំពូលរបស់យើងវិញ៕
ប្រែសម្រួល៖ស៊ុនលី