កីឡា

Barcelona គ្រោងប្តូរឈ្មោះកីឡាដ្ឋានថ្មី ទៅជា Spotify Camp Nou

យោងតាមការបញ្ជាក់ដោយក្លឹប និងក្រុមហ៊ុនសហការឧបត្ថម្ភធំផ្ទាល់ កីឡាដ្ឋានព្រមទាំងយីហោ របស់ក្លឹបយក្សអេស្បាញ Barcelona នឹងត្រូវបានប្តុរទាំង Logo និងឯកសណ្ឋានផងដែរ។

តាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន បានឲ្យដឹងថាកីឡាដ្ឋាន នឹងត្រូវប្តូរឈ្មោះទៅជា Spotify Camp Nou ដែលជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការគ្នា រវាងក្រុមហ៊ុន Spotify និងក្លឹបយក្សអេស្បាញមួយនេះ។

កិច្ចព្រមព្រៀងភាពជាដៃគូនេះផងដែរ ក៏មានការបញ្ចូលទាំងសិទ្ធ ក្នុងការប្តូរឈ្មោះ នៅឈុតឯកសណ្ឋានខាងមុខ របស់ក្រុមកីឡាករបុរស និងក្រុមកីឡាករស្ត្រី និងជាពិសេសចាប់ផ្តើមពីឈុតហ្វឹកហាត់ សម្រាប់រដូវកាល២០២២-២០២៣ខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top