លោក Woody Johnson អតីតឯកអគ្គរាជទូតអាមេរិក ទៅកាន់ប្រទេសអង់គ្លេស ដែលត្រូវបានគេស្គាល់ថា គេមិត្តសម្លាញ់ និងមនុស្សជំនិតរបស់ អតីតប្រធានាធិបតីអាមេរិក Donald Trump បានចូលរួមដាក់សំណើដេញថ្លៃទិញយកក្លឹប Chelsea ក្នុងតម្លៃប្រហែល ២.៧ពាន់លានដុល្លារ នៅថ្ងៃនេះ។ នេះបើយោងតាម The Sun ។
មកទល់នឹងពេលក្រុមហ៊ុន ដែលបានដាក់សំណើទិញយកក្លឹបនេះ ក្នុងតម្លៃខ្ពស់ជាងគេ Saudi Research and Media Group ដែលឱ្យដាក់សំណើទិញយក ក្នុងតម្លៃជាង ៣.៦ពាន់លានដុល្លារ។
បើតាមប្រភពជាច្រើន ទោះជាដាក់សំណើទិញយក ក្នុងតម្លៃទាបជាង អ្នកវិនិយោគ និងក្រុមហ៊ុនដទៃ ប៉ុន្តែ លោក Woody Johnson ដែលជាម្ចាស់ក្រុមបាល់ឱប New York Jets លេងនៅ NFL សហរដ្ឋអាមេរិក និងជាអ្នកបន្តវេនក្រុមហ៊ុនផលិតថ្នាំ Johnson & Johnson ដែលជាក្រុមហ៊ុនតជំនាន់ របស់គ្រួសារលោក មានជំនឿអាចទិញយកក្លឹបនេះបាន ព្រោះលោកមានបណ្ដាញ នៅអង់គ្លេសច្រើន ក៏ដូចលោកធានាស្ថេរភាពក្លឹប ក្នុងរយៈពេលយូរអង្វែង។
នៅក្នុងពេលនេះការលក់ក្លឹប Chelsea គឺស្ថិតក្នុងការគ្រប់គ្រង ដោយរាជរដ្ឋាភិបាល ប្រទេសអង់គ្លេស និងការដាក់សំណើដេញថ្លៃ ទិញយកក្លឹបមួយនេះ ត្រូវបានគេដឹងថានឹងបញ្ចប់ នៅសុក្រសប្ដាហ៍នេះ៕ Source: Sabay