លោក Pini Zahavi ភ្នាក់ងារកីឡាកររបស់ ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយទៅកាន់សារព័ត៌មាន Kicker កាលពីពេលថ្មីៗនេះថា មកទល់នឹងពេល ក្លឹប Bayern Munich មិនទាន់មកទាក់ទងនិយាយរឿងធ្វើកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធនេះនៅឡើយទេ។
ទាក់ទងនឹងបញ្ហាកុងត្រានេះត្រូវបានគេថា Lewandowski មិនសប្បាយនឹងស្ថានភាពបែបនេះនោះទេ ព្រោះតែកុងត្រារវាងគេ និង Bayern នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។

ដូច្នេះបើកុងត្រាថ្មីមិនអាចសម្រេចបាននៅកំឡុងពេលរដូវកាលទិញដូរកីឡាករ ក្នុងរដូវកាលក្ដៅខាងមុខ Lewandowski នឹងគិតគូររៀបចំចាកចេញពីក្លឹបហើយ។
យ៉ាងណាចំពោះ ខាងនាយកកីឡា Bayern គឺ លោក Hasan Salihamidzic បាននិយាយកន្លងមកនេះថា នឹងខិតព្យាយាមធ្វើគ្រប់យ៉ាងឲ្យ Lewandowski នៅបន្ត៕
