DALLAS ៖ អតីតអ្នកចាត់ការទូទៅ របស់ Dallas Mavericks លោក Donnie Nelson បានប្តឹងក្រុមកាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់ថា ម្ចាស់ក្រុមលោក Mark Cuban បានបណ្តេញលោក ក្នុងការសងសឹក ចំពោះការរាយការណ៍ពី ទង្វើខុសឆ្គងផ្លូវភេទ ដោយនាយកប្រតិបត្តិក្រុម យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។
ឯកសារតុលាការ បានដាក់ក្នុងតុលាការ Dallas County លោក Nelson បាននិយាយថា ទំនាក់ទំនង របស់លោក ជាមួយគុយ បាបានជូរចត់ បន្ទាប់ពីលោកបាន អំពាវនាវ ឲ្យមានចំណាត់ការប្រឆាំង នឹងនាយកប្រតិបត្តិក្រុម ជាជំនួយការជិតស្និទ្ធ របស់គុយបា ពីបទបៀតបៀនផ្លូវភេទ បេក្ខជនការងារ ។ ពាក្យបណ្តឹងបាននិយាយថា ដោយមិនដឹងពីលោក Nelson នោះ គុយបាបានឈានដល់ការដោះស្រាយ សម្ងាត់ជាមួយអ្នកដាក់ពាក្យ។
ពាក្យបណ្ដឹងបានចោទប្រកាន់ថា ទំនាក់ទំនងរបស់គាត់ជាមួយគុយបា កាន់តែយ៉ាប់យ៉ឺន ដែលលោក Nelson បាននិយាយថា កាលពីមុនមានភាពស្និទ្ធស្នាល ឈានដល់ កម្រិតកំពូល ជាមួយនឹងការបណ្តេញលោក ។ នៅពេល Nelson ប្តឹងទៅគណៈកម្មការ ឱកាសការងារស្មើគ្នា នៃការសងសឹកខុសច្បាប់ គុយបាបានផ្តល់ ឲ្យលោកចំនួន ៥២ លានដុល្លារ ដើម្បីទម្លាក់ពាក្យបណ្តឹង ហើយចូលទៅក្នុងកិច្ចព្រមព្រៀងមិនបង្ហាញព័ត៌មាន បណ្តឹងនេះបានចោទប្រកាន់ ។
លោក Nelson ក៏បានចោទប្រកាន់គុយបា អំពីគំរូនៃការបិទបាំង ការទាមទារការប្រព្រឹត្តិខុសផ្លូវ ភេទ ។ Nelson បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ខ្ញុំបានដាក់ពាក្យប្តឹងនេះ ក្នុងនាមគ្រួសាររបស់ខ្ញុំ និងបុគ្គលិក Mavericks ទាំងអស់បានជួប ប្រទះការយាយី ការរើសអើង ឬការសងសឹកនៅកន្លែងធ្វើការ ។
សារដែលស្វែងរកការអត្ថាធិប្បាយពី Mavericks មិនត្រូវបានប្រគល់មកវិញភ្លាមៗទេ ។ គុយបាបានបដិសេធការ ចោទប្រកាន់នេះទៅកាន់ ESPN ដោយនិយាយថា អ្វីគ្រប់យ៉ាង នៅក្នុងឯកសារនោះគឺជាការកុហក យើងបានធ្វើការស៊ើបអង្កេតពេញលេញ ជាច្រើន ហើយមនុស្សតែម្នាក់គត់ ដែលមិនគោរពតាមស្តង់ដាររបស់ Dallas Mavericks គឺលោក Nelson ហើយលោកត្រូវបានគេបណ្ដេញ ចេញជាលទ្ធផល៕ ដោយ៖លី ភីលីព