វ៉ាស៊ីនតោន៖ លោក Liu បាននិយាយថា កីឡាការិនីជិះស្គីអូឡាំពិកអាមេរិក Alysa Liu និងឪពុករបស់នាងឈ្មោះ Arthur Liu ជាអតីតជនភៀសខ្លួននយោបាយ ស្ថិតក្នុងចំណោមអ្នកដែលបាន កំណត់គោលដៅនៃប្រតិបត្តិការចារកម្ម ដោយក្រសួងយុត្តិធម៌ចោទប្រកាន់ថា ត្រូវបានបញ្ជាដោយរដ្ឋាភិបាលចិន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
លោក Arthur Liu បានប្រាប់សារព័ត៌មានThe Associated Press ថា លោកត្រូវបានទាក់ទងដោយ FBI កាលពីខែតុលាឆ្នាំមុន ហើយបានព្រមានអំពីគម្រោងនេះ ខណៈកូនស្រីអាយុ ១៦ឆ្នាំ របស់លោកកំពុងរៀបចំ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលធ្វើឡើងនៅទីក្រុងប៉េកាំងកាលខែកុម្ភៈ។ ឪពុកបានបន្តថា លោកមិនបានប្រាប់កូនស្រី របស់លោកអំពីបញ្ហានោះទេ ដើម្បីកុំឲ្យនាងភ័យខ្លាច ឬរំខាននាងពីការប្រកួត។
Arthur Liu បានបន្ថែមទៀតថា យើងជឿថា នាង Alysa មានឱកាសល្អណាស់ ក្នុងការបង្កើតក្រុមអូឡាំពិក ហើយពិតជាភ័យខ្លាចខ្លាំងណាស់។ ក្រសួងយុត្តិធម៌កាលពីថ្ងៃពុធ បានប្រកាសការចោទប្រកាន់លើបុរស ៥ នាក់ ត្រូវបានចោទប្រកាន់ថា បានធ្វើសកម្មភាពក្នុងនាមរដ្ឋាភិបាលចិន សម្រាប់គម្រោងដ៏សាហាវ និងទូលំទូលាយជាច្រើន ដើម្បីតាមដាននិងបៀតបៀន អ្នកប្រឆាំងចិននៅសហរដ្ឋអាមេរិក។
Arthur Liu បាននិយាយថា លោក និងកូនស្រីរបស់លោកត្រូវបាន បញ្ចូលក្នុងពាក្យបណ្តឹងព្រហ្មទណ្ឌជា “អ្នកប្រឆាំង ៣” និង “សមាជិកគ្រួសារ” រៀងគ្នា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា លោកមិនបានដឹងពីភាពជាក់លាក់ ជុំវិញការចោទប្រកាន់នេះទេ ប៉ុន្តែបាននិយាយថា ប្រទេសចិន ប្រឆាំងយ៉ាងមុតមាំចំពោះការ បង្កាច់បង្ខូចរបស់សហរដ្ឋអាមេរិក ដោយបង្កើតបញ្ហាមួយចេញពី ការចោទប្រកាន់នេះ ។
លោក Zhao បានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិនតែងតែស្នើឲ្យ ពលរដ្ឋចិនគោរពតាមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសម្ចាស់ផ្ទះ ហើយយើងនឹងមិនដែលស្នើឲ្យ ពលរដ្ឋរបស់យើងចូលរួមក្នុងសកម្មភាព ដែលបំពានច្បាប់ក្នុងស្រុក ។ គម្រោងត្រូវបានគេចាប់ផ្តើមតែម្តង ៕
ដោយ៖ លី ភីលីព