រដ្ឋកាលីហ្វ័រញ៉ា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា កីឡាករវាយកូនបាល់ឆ្នើមរបស់អេស្ប៉ាញ Rafael Nadal បានត្រឡប់មកវិញ នូវការប្រកួតប្រជែង ដ៏ស្វិតស្វាញរបស់មិត្តរួមជាតិ វ័យក្មេង Carlos Alcaraz ៦-៤, ៤-៦,៦-៣ ដោយកក់ទុកការប្រកួត ដណ្តើមពានរង្វាន់ ATP Indian Wells Masters ជាមួយកីឡាករ អាមេរិក Taylor Fritz ។
កីឡាករវាយកូនបាល់ Nadal បានឈ្នះជើងឯក Grand Slam លើកទី២១ នៃកម្មវិធី Australian Open កាលពីខែមករា បានប្រសើរឡើងដល់ ២0-0 ក្នុងឆ្នាំ ២0២២ បានរុញច្រានពេញផ្លូវ ក្នុងរយៈពេល ៣ ម៉ោង ១២ នាទីដោយកីឡាករវ័យ ១៨ ឆ្នាំ ក្នុងគោលបំណងដើរតាមគន្លងនៃ idol កុមារភាពរបស់លោក ។
Fritz បានឡើងទៅវគ្គបន្ត ជាមួយនឹង ការទទួលជ័យជម្នះ ៧-៥ និង ៦-៤ លើកីឡាករលេខ ៧ ពិភពលោក Andrey Rublev។ Nadal បានឈ្នះការជួបគ្នា មុនតែមួយគត់ របស់លោកជាមួយកីឡាករអាមេរិកវ័យ ២៤ ឆ្នាំនៅវគ្គផ្តាច់ព្រ័ត្រនៅ Acapulco ក្នុងឆ្នាំ ២0២0 ។ បទពិសោធន៍របស់ Nadal គឺជាគន្លឹះ នៃការប្រយុទ្ធគ្នាដោយ ខ្យល់បក់បោក ក្នុងលទ្ធផលសិតទី ២ ដែលរអិលពេញទីលាន ហើយនៅចំណុចមួយបង្ខំ ឲ្យមានការកែសម្រួល សំណាញ់ ដែលលោតយឺតក្នុងសិតទី២ ៕ដោយ៖លី ភីលីព