សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA និងប្រទេសសមាជិកផ្សេងទៀត បានភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃពុធ បន្ទាប់ពីមានការប្រកាសថា ប្រទេសរុស្សីនឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro ២០២៨និង២០៣២ ។
ដំបូងវាត្រូវបានរំពឹងថា ចក្រភពអង់គ្លេស និងអៀរឡង់ គឺជាបេក្ខភាពតែ២គត់ ដែលដេញថ្លៃ សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២៨ ខណៈតួគី បានបង្ហាញការចាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០៣២ ។ យ៉ាងណាក្ដី រុស្សីបានធ្វើការដេញថ្លៃដូចគ្នា សម្រាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ ក្រោយជោគជ័យធ្វើជាម្ចាស់ផ្ទះ World Cup ២០១៨ ។
នេះជារឿងដែលធ្វើឲ្យគ្រប់គ្នា នឹកស្មានមិនដល់ ក៏ព្រោះតែថ្មីៗ នេះរុស្សីត្រូវបានដកចេញ មិនឲ្យពាក់ព័ន្ធពីការប្រកួតក្នុង UEFA និង FIFA។ ការដកចេញនេះ បន្ទាប់ពីរុស្សីបានធ្វើការឈ្លាន ពានលើប្រទេសអ៊ុយក្រែន ។ ចំពោះម្ចាស់ផ្ទះ Euro ២០២៨និង២០៣២ នឹងប្រកាសនៅខែ កញ្ញា ឆ្នាំ ២០២៣៕