កីឡា

អ៊ីតាលី បរាជ័យ នៃការប្រកួតជម្រុះ World Cup ក្រោយចាញ់ ម៉ាសេដូនីខាងជើង

អ៊ីតាលី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ប្រទេសអ៊ីតាលី បានចាញ់ក្រោមថ្វីជើងក្រុម North Macedonia លទ្ធផល ១-0 ក្នុងការប្រកួតវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួត World Cup របស់ពួកគេនៅទីក្រុង Palermo បន្ទាប់ពីកីឡាករ Aleksandar Trajkovski ស៊ុតបញ្ចូលទីបានគ្រាប់ បាល់ឈ្នះនៅតង់ទី២ ។

អ៊ីតាលីបានបាត់បង់ឱកាស ក្នុងការប្រកួតបាល់ទាត់កម្រិត ពិភពលោក “World Cup” ឆ្នាំនេះ បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើង ក្រុមម៉ាសេដូនខាងជើង។ ក្រុមម្ចាស់ជើងឯក ទ្វីបអឺរ៉ុប បានបរាជ័យ ក្នុងការស៊ុតបាល់បញ្ចូលទីតែមួយគ្រាប់ នៅពេលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ របស់ពួកគេនៅផ្ទះជាមួយ នឹងលទ្ធផលចុងក្រោយ ត្រូវបានកត់ត្រាថាជា ១-0 ។

កីឡាករ Aleksander Trajkovski របស់ North Macedonia រកបានគ្រាប់បាល់ឈ្នះ នៅតង់ទី២ បង្កឲ្យមានការអបអរសាទរ យ៉ាងក្រៃលែងពីហ្វូងមនុស្ស។ ពេលនេះក្រុមនឹងបន្ត ទៅប្រកួតជាមួយព័រទុយហ្គាល់ សម្រាប់វគ្គ Play-off វគ្គផ្តាច់ព្រ័ត្រនៅសប្តាហ៍ក្រោយ ដែលពួកគេនឹងត្រូវជួប ជាមួយព័រទុយហ្គាល់ ។

នេះជាលើកទីពីរ ហើយចាប់តាំងពីឆ្នាំ ១៩៥៨ ដែលអ៊ីតាលីបានបរាជ័យ សម្រាប់ ការប្រកួត World Cup បន្ទាប់ពីចាញ់ស៊ុយអែត ដើម្បីមានឱកាសលេង សម្រាប់ការប្រកួតឆ្នាំ ២0១៨ ។ ខណៈសំឡេងកញ្ចែចុង ក្រោយត្រូវបានផ្លុំ អ្នកលេងអ៊ីតាលី ជាច្រើននាក់ត្រូវបានគេឃើញយំ ខណៈក្រុមប្រឆាំង របស់ពួកគេបានប្រារព្ធពិធី ។

ពួកគេមានដំណើរវិលជុំគ្នា២ឬ៣ ឆ្នាំបន្ទាប់ពីបានយកឈ្នះក្រុមអង់គ្លេស ក្នុងវគ្គផ្តាច់ព្រ័ត្រនៃ Euros កាលពីរដូវក្តៅមុន៕

Most Popular

To Top