តម្លៃសំបុត្រប្រកួតមិត្តភាព Pre-Season រវាងក្លឹប Liverpool ប៉ះនឹងក្លឹប Manchester United នៅប្រទេសថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ខាងមុខ នឹងមានតម្លៃចាប់ពី ៥,០០០-២៥,០០០លុយបាតថៃ (ចន្លោះពី១៥០-៧៥៣ដុល្លារ)។ នេះបើយោងតាមការចុះផ្សាយ Bangkok Post ក្នុងថ្ងៃនេះ។
ការប្រកួតខាងលើនេះ នឹងធ្វើនៅទីលាន Rajamangala នៅឯទីក្រុងបាងកក ដោយអាចផ្ទុកអាចគាំទ្រ ចូលទស្សនាដោយផ្ទាល់ចំនួន ៥១,០០០កៅអី។
យ៉ាងណាចំពោះតម្លៃសំបុត្រខ្ទង់រាប់រយដុល្លារឡើងនេះ អ្នកគាំទ្រជនជាតិថៃ មួយចំនួនមានការត្អូញត្អែរថា តម្លៃនៃការចូលមើលប្រកួតខាងលើនេះមានតម្លៃខ្ពស់ពេក៕