កីឡាករខ្សែប្រយុទ្ធស្លាប Serge Gnabry មកដល់បច្ចុប្បន្ននេះមានកុងត្រា នៅសល់ត្រឹមតែឆ្នាំ២០២៣ ជាមួយនឹងទឹកដី Allianz Arena ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការព្រមព្រៀង ក្នុងការបន្តកុងត្រាថ្មីនៅឡើយទេ។

ការសម្រេចចិត្ត មិនទាន់បានបន្តកុងត្រាថ្មីរបស់ Gnabry នេះក្នុងពេលដែលកំពុងមានលេចឬព័ត៌មាន អំពីការផ្ទេរចាកចេញទៅលេងជាមួយនឹងក្លឹប Real Madrid និងក្លឹប Liverpool ជាដើមផងដែរ។
គិតចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Werder Bremen កាលពីឆ្នាំ២០១៧មក Gnabry បានក្លាយទៅជាកីឡាករដ៏សំខាន់ របស់ Bayern Munich ដោយក្នុងនោះអាចរកគ្រាប់បាល់ ដល់ទៅ៦១គ្រាប់មកហើយ ក្នុងការប្រកួតទាំង១៦៣ និងជួយមិត្តរួមក្លឹបបាន៤០គ្រាប់៕ ប្រែសម្រួល៖ស៊ុនលី
