ភ្នំពេញ៖ក្រុម Burn X Flash គ្រងតំណែងជើងឯកព្រឹត្តិការណ៍ ការប្រកួតកីឡាអេនិចត្រូនិច Mobile Ledend ពានរង្វាន់ T.Y MEDIA E-CHAMPION រដូវកាលទី១ ឆ្នាំ២0២២ បន្ទាប់ពីយកឈ្នះក្រុម SEE YOU SOON នៅវគ្គផ្តាច់ព្រ័ត្រ នៅផ្សារអ៊ីអនទី២ ក្រោមការសហការជាមួយ សហព័ន្ធកីឡាអេនិចត្រូនិចកម្ពុជា និងក្រុមហ៊ុន ធី វ៉ាយ មេឌា & អ៊ែតវើថាយស៊ីង Co,Ltd។
ការប្រកួតបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ក្នុងព្រឹត្តិការណ៍នេះ មានក្រុមចំនួន២៥៦ក្រុម បានចុះឈ្មោះចូលរួម ដែលមានកីឡាករ ១២៨០នាក់ និងគ្រូបង្វឹក ២៥៦នាក់ ប្រកួតលើវិញ្ញាសា Mobile Legend Bang Bang។
ដំណាក់កាលនៃការប្រកួត៖ ការប្រកួតអនុវត្តតាមរូបមន្តជម្រុះ និងជម្រុះ២ដង សម្រាប់៨ក្រុមចុងក្រោយ ថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ជម្រុះ ២៥៦ក្រុម ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ធ្វើការចាប់ឆ្នោត ៣២ក្រុម ថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ប្រកួតជម្រុះ៣២ក្រុម និង១៦ក្រុម ថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ប្រកួតជម្រុះ(ចាញ់២ដង) ៨ក្រុម។
វគ្គជម្រុះ២៥៦ក្រុម ធ្វើដោយក្រុមការងារ បច្ចេកទេសសហព័ន្ធ (Online) វគ្គជម្រុះ៣២ក្រុម និង១៦ក្រុម ធ្វើនៅទីតាំង UrHobby House (Offline) វគ្គ៨ក្រុម ធ្វើនៅទីតាំង ផ្សារ Aeon II ។ លទ្ធផលនៃការប្រកួត ក្រោយពីបញ្ចាប់ការប្រកួតទទួលបានលទ្ធផលដូចតទៅ៖កីឡាករទទួលបាន MANIAC កីឡាករទទួលបាន MVP ចំណាត់ថ្នាក់លេខ៧-៨ ក្រុម Darkside និង ក្រុម Dead or Alive និងចំណាត់ថ្នាក់លេខ៥-៦ ក្រុម Infamous Legends និង ក្រុម Team Max ចំណែកចំណាត់ថ្នាក់លេខ៤ ក្រុម DG Quantum ចំណាត់ថ្នាក់លេខ៣ ក្រុម Impunity KH ចំណាត់ថ្នាក់លេខ២ ក្រុម SEE YOU SOON ចំណាត់ថ្នាក់លេខ១ ក្រុម BURN X FLASHសន្និដ្ឋាន និងវាយតម្លៃថា ការប្រកួតបានស្ថិតក្រោមបរិយាកាសរីករាយ និងអធិកអធម បានការចូលរួមដោយលោក ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា លោកអគ្គនាយកក្រុមហ៊ុន លោក ប៉ែន វុទ្ធី អនុប្រធានក្តាប់រួម នាយកដ្ឋានអប់រំកាយ និង លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា៕