កីឡា

Lescott៖ Foden អាចក្លាយទៅជា កីឡាករល្អបំផុត​ របស់អង់គ្លេសបាន

កីឡាករខ្សែបម្រើ Foden បានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យ ព្រមទាំងទទួលបាន ការកោតសរសើរយ៉ាងខ្លាំង ក្នុងការប្រកួតប៉ះនឹងក្រុម AT Madrid កាលពីយប់មិញ។

អតីតកីឡាករ ខ្សែការពារឆ្នើមរបស់ក្លឹប Man City ម្នាក់គឺលោក Joleon Lescott បានបើកធ្វើការសរសើរយ៉ាងខ្លាំង ចំពោះកីឡាករ Phil Foden ហើយបានលើកឡើងថា គាត់នឹងអាចក្លាយទៅជា កីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ របស់អង់គ្លេសទៀតផង។

Lescott បានថ្លែងបែបនេះទៅកាន់ BT Sportថា៖ Phil Foden គឺជាកីឡាករដ៏ល្អបំផុតម្នាក់ របស់ក្លឹបហើយប្រសិនបើគាត់ អាចរក្សាគុណភាពលេងបែបនេះ រហូតនោះគាត់នឹងត្រូវបានគេចុះឈ្មោះ នៅក្នុងបញ្ជីកីឡាករអង់គ្លេស ដែលល្អជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រហើយព្រមទាំង អាចលើកពានរង្វាន់ដល់ទៅ២ផ្ទួនគ្នា នៅរដូវកាលនេះជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top