កីឡា

លោក សំហេង បុរស ដឹកនាំក្រុមអត្តពលិក អត្តពលកម្ម រត់ឆ្នោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងបារីស ឆ្នាំ២០២៤

ភ្នំពេញ៖ លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាប្រធានសហពន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានដឹកនាំក្រុមកីឡាករ-កីឡាការិនី អត្តពលកម្មជម្រើសជាតិកម្ពុជា ចូលរួមកម្មវិធីរត់ភ្លើងគប់ ដំណើរឆ្នោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងបារីសឆ្នាំ ២០២៤ ប្រទេសបារាំង។

ក្នុងឳកាសនេះ ដោយការអញ្ជើញចូលរួម ពីសំណាក់៖លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា និងជាប្រធានសហពន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត លោកអគ្គរាជទូតប្រទេសបារាំង ប្រចាំប្រទេសកម្ពុជា សិស្ស lycée français primary និងជនជាតិបារាំងមួយចំនួន រស់នៅក្នុងប្រទេសកម្ពុជា។

លោក សំហេង បុរស បានមានប្រសាសន៍ថា ថ្ងៃនេះលោកបានដឹកនាំក្រុមកីឡាករ-កីឡាការិនី អត្តពលកម្មជម្រើសជាតិកម្ពុជា ប្រហែល១០នាក់ចូលរួមរត់ ដើម្បីអបអរសាទរក្នុងដំណើរឆ្នោះទៅ ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ទីក្រុងបារីសឆ្នាំ ២០២៤ ប្រទេសបារាំង ដែលរៀបចំឡើង ដោយស្ថានទូតបារាំងប្រទេសកម្ពុជា។ កម្មវិធីមិនត្រឹមតែធ្វើឡើង នៅប្រទេសកម្ពុជាទេ ចំណែកប្រទេសហ្វីលីពីន ក៏ប្រព្រឹត្តឡើងដូចគ្នាដែរ ហើយបន្តទៅទៀត គឺប្រទេសកាហ្គីស្ថាន។

លោកបន្តថា សកម្មភាពធ្វើលក្ខណៈទ្រងទាយតូច ដោយមានការចូលរួមសិស្សសាលាបារាំង ប្រហែល៤០ នាក់ជនជាតិបារាំង រស់នៅកម្ពុជាប្រហែល២០ នាក់ និងក្រុមកីឡាករ-កីឡាការិនី អត្តពលកម្មជម្រើសជាតិកម្ពុជា ប្រហែល១០នាក់ចូល ព្រោះមានការស្នើសុំ ឲ្យក្រុមកីឡាករ-កីឡាការិ នីអត្តពលកម្មជម្រើសជាតិកម្ពុជា ចូលរួមដែរ។ ក្នុងនោះក៏មានកីឡាករ ប៉ែន សុគង់ ដែលជាកីឡាករអត្តពលកម្ម ធ្លាក់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងត្យូកូឆ្នាំ២០២០ “Tokyo Olympic Games 2020” លើវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រ៕ ដោយ៖លី ភីលីព

Most Popular

To Top