ភ្នំពេញ៖ កីឡាករ-កីឡាការិនីវ៉ូវីណាម និងតេក្វាន់ដូITF ដែលជាម្ចាស់មេដាយមាស កម្រិតពិភពលោក បានកោតសរសើរលោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញទទួលទានអាហារសាមគ្គី និងលើកទឹកចិត្ត ជាមួយសហព័ន្ធកីឡាជាតិ កីឡាករ-កីឡាការិនី ធ្លាប់បានទទួលមេដាយមាស ក្នុងព្រឹត្តការណ៍កីឡាអន្តរជាតិ នាពេលកន្លងមក។

កីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្ស៊ីបានប្រាប់ឲ្យដឹងថា នាងខ្ញុំពិតជាសប្បាយចិត្ត និងរំភើបចិត្តណាស់ ដែលមានឱកាសបានចូលរួម ទទួលទានអាហារសាមគ្គី ជាមួយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាការលើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនី ឆ្នើមដែលធ្លាប់ដណ្តើមបាន មេដាយជូនជាតិ ។ ជាងនេះទៀត លោកជាមនុស្ស ដែលចេះដឹងខ្ពង់ខ្ពស់ គួរឲ្យគោរព ស្រលាញ់ ហើយផ្តល់ភាពកក់ក្តៅ និងស្និតស្នាលបំផុតក្នុងនាមនាងខ្ញុំ ជាពលរដ្ឋខ្មែរ និងកីឡាការិនីសូមគាំទ្រ ឲ្យបណ្ឌិត ហ៊ុនម៉ាណែត ធ្វើជាបេក្ខភាព នាយករដ្ឋមន្រ្តី នៅអាណត្តិ ក្រោយៗ។
ចំណែកកីឡាករតេក្វាន់ដITFប៉ាល់ ជីវ័ន្តបាននិយាយថា លោកបណ្ឌិត ហ៊ុន ម៉ាណែតបង្ហាញភាព យ៉ាងជិតស្និត និងកោតសរសើរ ការខិតខំប្រឹងរបស់បុគ្គលផ្ទាល់ស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញវិស័យកីឡា ឲ្យកាន់តែមានភាពល្បីសុសសាយក្នុងតំបន់។
លោកបានបន្តថា សកម្មភាពគឺជាខិតគូរយ៉ាងធំធេង សម្រាប់អតីតកីឡាករ-កីឡាការិនីធ្លាប់ម្ចាស់មេដាយមាស ទោះបីអត្តពលិកចូលនិវត្តន៍ក៏ដោយ ក៏លោកបណ្ឌិតនៅតែផ្តល់ឳកាស និងក្តីស្រឡា ញ់ដល់ពួកគាត់ដែរ។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ លោកបណ្ឌិតក៏បានផ្តល់ជូនថវិកា ១លានរៀល/នាក់ ជូនដល់កីឡាករ-កីឡាការិនីចំនួន ៣៦រូប មកពីប្រភេទកីឡាមួយចំនួនរួមមាន តេក្វាន់ដូWT ជឺជីតស៊ូ ម៉ូតូទឹក ប៊ូលនិងប៉េតង់ ចំបាប់ ប្រដាល់គុនខ្មែរMuay ឈិនឡូន(សីដក់) វ៉ូវីណាម គុនល្បុកត្តោ តេក្វាន់ដូITF ទូកក្តោង និងសូរីនហ្ស៊ិកាំប៉ូ៕ ដោយ៖លី ភីលីព





