កីឡា

Tuchel ថា Chelsea មិន​ដឹង​រំពឹង​អ្វី​ទៀត​ទេ​ គឺ​ចប់​ត្រឹម​វគ្គ​​៨​ក្រុម​នឹង​ហើយ

អ្នក​ចាត់​ការ Thomas Tuchel បាន​និយាយ​ថា Chelsea អស់​ឱកាស​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​នេះ​ហើយ ក្រោយ​ប្រកួត​ចាញ់ Real Madrid ដល់​ទៅ​៣-១ ក្នុង​ពាន​រង្វាន់ Champions League កាល​ពី​យប់​មិញ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​​បារាំង Karim Benzema ធ្វើ​បាន Hat-Trick ជួយ​ឲ្យ Real ​ចំណេញ​ច្រើន​សម្រាប់​ការ​ត្រលប់​ទៅ​លេង​នៅ​ទឹក​ដី​អេស្ប៉ាញ​វិញ​សម្រាប់​ជើង​ទៅ​ពីរ។ សាកសួរ​តើ Chelsea នៅ​មាន​សង្ឃឹម​​ទេ? Tuchel ដែល​ដឹក​នាំ​តោខៀវ​ឈ្នះ Champions League កាល​ពី​រដូវ​កាល​មុន​បាន​ឆ្លើយ​តប​ថា នៅ​ពេល​នេះ​គឺ​​គ្មាន​សង្ឃឹម​ទៀត​ទេ។

“ពួក​​យើង​បាន​ស្វែង ​រក​កម្រិត​លេង ​របស់​ពួក​យើង​​ត្រលប់​មក​វិញ ចាប់​តាំង​ពី​សម្រាក ។ ខ្ញុំ​ពិត​ជា​បារម្ភ​​បន្ថែម​ទៀត​សម្រាប់​ការ​លេង​ជាមួយ Southampton ក្នុង​សប្ដាហ៍​នេះ​ណាស់។ ពិត​ជា​មិន​អាច​​​រំពឹង​អំពី​លទ្ធផល​ ចេញ​ពី​ការ​ប្រកួត​បែប​នេះ​ទេ ​។ ពួក​​យើង​ត្រូវ​ការ​​៣​គ្រាប់​​ដើម្បី​ឈ្នះ តើ​រឿង​នេះ​កើត​ឡើង​ដូច​ម្ដេច​ទៅ?” សម្ដី Tuchel។

ការ​ប្រកួត​ជើង​ទី​ពីរ​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League រវាង Chelsea និង Real Madrid ត្រូវ​លេង​​នៅ​ថ្ងៃ​ទី ១៣ ខែ មេសា ឆ្នាំ ២០២២៕ ​

Most Popular

To Top