ខេត្តកោះកុង ៖ នាងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ឯក តែម ម៉ីន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជជាអគ្គលេខាធិការ ក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងលោកស្រី កែ ឡេង អតីតម្ចាស់មេដាយមាសពិភពលោក ៤សម័យកាល បានដឹកនាំប្រតិភូ ប្រភេទកីឡាប៊ូល និងប៉េតង់ របស់មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ មកចូលរួម បង្ហាត់បង្ហាញ និងប្រកួតមិត្តភាព ។
លោកឧត្ដមសេនីយ៍ឯក តែម ម៉ីន មានប្រសាសន៍ថា លោក និង លោកស្រី កែ ឡេង បានដឹកនាំកីឡាប៊ូល និងប៉េតង់របស់មជ្ឈមណ្ឌល កីឡាកងយោធពល ខេមរភូមិន្ទ មកចូលរួម បង្ហាត់បង្ហាញ និងប្រកួតមិត្តភាព ដកស្រង់បច្ចេកទេស ជាមួយក្រុមកីឡា ប៊ូល និងប៉េតង់នៃ មន្ទីរអប់រំយុវជន និងកីឡា ខេត្តកោះកុង ដើម្បីជួយចំណុចខ្វះខាត់មួយចំនួន សម្រាប់កីឡាករ-កីឡាការិនី ខេត្តកោះកុង ឲ្យកាន់តែប្រសើរថែមទៀត នូវការពង្រឹងសមត្ថភាពត្រៀមការ ប្រកួតកីឡាថ្នាក់ជាតិ និងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិ លើកទី៣ ។
លោកស្រី កែ ឡេង សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឧបត្ថម្ភសម្ភារៈមួយចំនួន និង យកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ និងដឹកនាំអភិវឌ្ឍន៍ វិស័យកីឡា ប៊ូលនិងប៉េតង់ របស់ព្រះរាជាណាចក្រកម្ពុជា មានកកកកការរីកចម្រើន គួរឲ្យកត់សម្គាល់ជាមួយនេះផងដែរ និងជាការផ្ដល់ឱកាស ឲ្យបប្រតិភូកីឡាប៊ូល និង ប៉េតង់របស់មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ បានចូលរួមចំណែកក្នុងកីឡានេះ ដើម្បីគាំទ្រសហព័ន្ធ ប៊ូលនិងប៉េតង់កម្ពុជា ឆ្ពោះទៅកាន់ប្រកួតកីឡា SEA GAMES ដែលប្រទេសកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះ៕ដោយ៖លី ភីលីព