កីឡា

ក្រុមអត្តពលិកកម្ពុជា និងគ្រូបង្វឹក ១៩នាក់ទៅហ្វឹកហាត់ នៅកូរ៉េខាងត្បូងត្រៀម ការប្រកួតកីឡា SEA GAMES 2០21 ប្រព្រឹត្តិទៅនាឧសភា

ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនី និងគ្រូបង្វឹកតេក្វាន់ដូ WT កីឡាយូដូ កីឡាប្រដាល់សកល និងគុនដាវលើ៤ប្រភេទកីឡាចំនួន១៩នាក់នាយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ បានចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េខាងត្បូងមានរយៈពេល៣០ថ្ងៃលើប្រភេទទម្ងន់មានសក្តានុពលសម្រាប់ការដណ្តើមមេដាយព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2០21 នៅប្រទេសវៀតណាម ប្រប្រឹត្តិទៅនាឧសភា។

ក្នុងឳកាសជូនដំណើរក្រុមកីឡាករ-កីឡាការិនីទំាង៤ប្រភេទនេះដោយមានការអញ្ជើញពីសំណាក់ លោក ម៉ិល កាដូ អគ្គនាយករងនអគ្គនាយកដ្ឋានកីឡាតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង លោក លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការនៃខេមរាសហព័ន្ធតេក្វាន់ដូ WT តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងខេមរាសហព័ន្ធតេក្វាន់ដូ WT ជា និងគ្រូបង្វឹកនៃសហព័ន្ធកីឡា៣ទៀតនៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ “ពោធិ៍ចិនរតុង”។

លោក ម៉ិល កាដូបានមានប្រសាសន៍ថា តំាងនាមឲ្យដឹកនាំក្រសួងអប់រំសូមអំពាវនាវឲ្យក្រុមអត្តពលិកទាំង៤ប្រភេទត្រូវប្រកាន់ភ្ជាប់នូវវិន័យ និងពេលវេលាឲ្យទៀតទាត់តាមកម្មវិធីហ្វឹកហាត់របស់សាកលវិទ្យាល័យកីឡាជាតិកូរ៉េខាងត្បូងដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសក្នុងការដណ្តើមមេដាយជូនជាតិនៃព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2021លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម។

លោក ប៉ុន សុខ ក៏មានប្រសាសន៍ថា កម្ពុជាបានបញ្ជូនតេក្វាន់ដូ WT កីឡាយូដូ កីឡាប្រដាល់សកល និងគុនដាវលើ៤ប្រភេទកីឡាចំនួន១៩នាក់ហ្វឹកហាត់រយៈពេល៣០ថ្ងៃចាប់ពីថ្ងៃទី៨ ខែមេសារហូតដល់ថ្ងៃ៨ ខែឧសភា ឆ្នាំ២០២២ នៅសាធារណរដ្ឋកូរ៉េខាងត្បូងក្នុងសាកលវិទ្យាល័យ Shinsung ខេត្ត Chungcheongnam-do ក្រោមការសហការជាមួយកម្ពុជា ហើយសូមថ្លែងអំណរគុណក្រសួងសុខាភិបាលដែលបានសម្រួលដល់ក្រុមអត្តពលិកកម្ពុជា និងគ្រូបង្វឹក ១៩នាក់ ។

លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការនៃខេមរាសហព័ន្ធតេក្វាន់ដូ WTបានមានប្រសាសន៍ឲ្យដឹងថា ក្រុមកីឡាករមួយក្រុមចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េខាងត្បូងកាលថ្ងៃទី៤ត្រៀមលើវិញ្ញាសាមេគុន ៤នាក់ហ្វឹកហាត់ពង្រឹកសមត្ថភាពបន្ថែមដើម្បីចូលរួមកម្រិតពិភពលោក “World Taekwondo Poomsae Championships 2O22” នៅGoyang នៅសាធារណរដ្ឋកូរ៉េខាងត្បូងចាប់ផ្តើមពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំដដែល។

លោកបណ្ឌិតបន្តថា ការចេញហ្វឹកហាត់លើកនេះត្រៀមការប្រកួតកីឡា SEA GAMES 2O21 នៅវៀតណាមកាន់តែជិតមកដល់ហើយ ដូច្នេះខេមរាសហព័ន្ធតេក្វាន់ដូ WT ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីលើប្រភេទទម្ងន់មានសក្តានុពលមាន ចំណែក ៥ វិញ្ញាសាដែលសង្ឈឹមបានមេដាយ SEA GAMES រួមមានវិញ្ញាសាប្រយុទ្ធបុរសប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៨៧ គីឡូក្រាម វិញ្ញាសាប្រយុទ្ធនារីប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦២ គីឡូក្រាម និងវិញ្ញាសាមេគុនឯកត្តជនបុរស។

លោកអគ្គលេខាធិការបានបន្ថែមទៀតថា យើងបញ្ជូនកីឡាករ-កីឡាការិនីតេក្វាន់ដូ WTទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2O21 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមបានត្រៀមចំនួន១៣ វិញ្ញាសាដែលម្ចាស់ផ្ទះកំណត់។ ការប្រកួត SEA GAMES 2O21ដាក់វិញ្ញាសា ១៩ វិញ្ញាសា ប៉ុន្តែចូលរួមច្រើនបំផុតបាន១៣ វិញ្ញាសាប៉ុណ្ណោះក្នុងមួយប្រទេស លើកលែងម្ចាស់ផ្ទះមានសិទ្ធដាក់១៩វិញ្ញាសាពេញតែម្តង៕

Most Popular

To Top