ទុយនីស៊ី៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបាននិយាយថា កីឡាការិនីកីឡាអូឡាំពិក ក្រុងតូក្យូជនជាតិទុយនីស៊ី នាង Eya Guezguez ដែលបានចូលរួមប្រកួត កាលពីរដូវក្តៅមុន ក្នុងអាយុទើបតែ ១៦ឆ្នាំ បានទទួលមរណភាពដោយសោកនាដកម្ម បន្ទាប់ពីទូកក្ដោងរបស់នាងបានលិច ខណៈកំពុងហ្វឹកហាត់នៅសមុទ្រ ជាមួយប្អូនស្រីភ្លោះរបស់នាងកាលពីថ្ងៃអាទិត្យ។
ក្មេងស្រីអាយុ ១៧ ឆ្នាំបានចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ ២0២0 នៅអាយុ ១៦ ឆ្នាំបានស្លាប់បន្ទាប់ពីឧប្បត្តិហេតុដែលកប៉ាល់បានក្រឡាប់ដោយសារតែខ្យល់។ ប្អូនស្រីរបស់នាង ដែលបានចូលរួមប្រកួតជាមួយនាង ក្នុងការប្រកួតជិះទូកក្តោងនៅ Tokyo 2020 Games កាលពីរដូវក្តៅមុន បានរួចរស់ជីវិតពីការលិចលង់ដ៏សោកនាដកម្មនេះ។
បងប្អូនស្រី Guezguez បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២១ នៃព្រឹត្តិការណ៍ 49er FX ប៉ុន្តែមានក្តីសង្ឃឹមខ្ពស់ ក្នុងការប្រកួតកីឡាអូឡាំពិកនាពេលអនាគត និងធ្វើឲ្យប្រសើរឡើង លើការសម្តែងលើកដំបូងរបស់ពួកគេ បន្ទាប់ពីបានមកដល់ទីក្រុងតូក្យូ ក្នុងនាមជាអត្តពលិកវ័យក្មេងបំផុតរបស់ប្រទេសពួកគេ។
ការស្លាប់របស់នាង ត្រូវបានរាយការណ៍ជាលើកដំបូង ដោយអ្នកកាសែតទុយនីស៊ី Souhail Khmira បានបង្ហោះថា នាង Eya Guezguez ជាកីឡាការិនីទូកក្តោងអូឡាំពិក ទុយនីស៊ីបានទទួលមរណភាព នៅថ្ងៃនេះ បន្ទាប់ពីឧបទ្ទវហេតុ នៅឯការហ្វឹកហាត់។ សូមឲ្យនាងបានទៅដោយសុខសាន្ត៕ ដោយ៖លី ភីលីព