អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ប្រធានលីគបាល់បោះ ដែលមានជាងគេបំផុត របស់ពិភពលោក បានចូលរួមជាមួយសម្ព័ន្ធ មួយកំពុងរៀបចំដាក់សំណើ ដេញថ្លៃចុងក្រោយ សម្រាប់ក្លិបបាល់ទាត់យក្សអង់គ្លេស Chelsea ក្នុងសប្តាហ៍នេះ ។
ស្គាយញ៉ូវបានដឹងថា លោក Larry Tanenbaum ជាប្រធានសមាគម បាល់បោះជាតិ (NBA) និងជាម្ចាស់ក្រុមកីឡា នៅអាមេរិកខាងជើង គឺស្ថិតក្នុងចំណោមអ្នកវិនិយោគ ដែលគាំទ្រ ការផ្តល់ជូនរបស់ Steve Pagliuca សម្រាប់ក្លិប Stamford Bridge ។ លោក Tanenbaum ជនជាតិកាណាដា ស្ថិតក្នុងចំណោមបុគ្គល ដែលមានទ្រព្យសម្បត្តិ ជាច្រើន បានយល់ព្រមគាំទ្រ លោក Pagliuca ជាមហាសេដ្ឋីភាគហ៊ុនឯកជន ដែលបានបង្កើតទ្រព្យសម្បត្តិ ពីអាជីពរបស់លោកនៅ Bain Capital ។
ក្នុងចំណោមសហវិនិយោគិនផ្សេងទៀត របស់ក្រុមនេះត្រូវបានគេនិយាយថា មានលោក John Burbank ស្ថាបនិកនៃមូលនិធិការពារហានិភ័យ San Francisco Passport Capital និង Eduardo Saverin ជាសហស្ថាបនិក Facebook និងជាអ្នកវិនិយោគដំបូងគេក្នុងវិស័យបច្ចេកវិទ្យា។ លោក Saverin និង Raj Ganguly ដែលជាសហស្ថាបនិក ក្រុមហ៊ុនវិនិយោគ B Capital Group ទាំងពីរត្រូវបានគេយល់ថា បានយល់ព្រមគាំទ្រលោក Pagliuca ។
កាលពីសប្តាហ៍ មុនស្គាយញ៉ូវ បានបង្ហាញថាលោក Bob Iger ជាអតីតប្រធានក្រុមហ៊ុន Walt Disney ក៏ត្រូវបានទាក់ទងផងដែរ អំពីការចូលរួម ក្នុងការដេញថ្លៃនេះ ។ ប្រធាន Bain Capital ត្រូវបានគេរាយការណ៍ថា បានចូលរួមការទទួលជ័យជម្នះ ៦-0 របស់ Chelsea នៅលើទឹកដី Southampton កាលពីថ្ងៃសៅរ៍ ដោយបានធ្វើដំណើរទៅចក្រភពអង់គ្លេស ដើម្បីពិភាក្សាជាមួយនាយកប្រតិបត្តិក្លិប និង ទីប្រឹក្សាអំពីការផ្តល់ជូនរបស់លោក ។
លោក Pagliuca សហម្ចាស់ក្រុម Boston Celtics NBA ក៏ដូចជាភាគហ៊ុនដ៏ធំមួយ នៅក្នុងក្រុម Atalanta នៃ Serie អ៊ីតាលី ដែលលោកអាចមាន កាតព្វកិច្ចដកខ្លួនចេញ ប្រសិនបើលោកទទួលបានជោគជ័យ ជាមួយនឹងការដេញថ្លៃ Chelsea របស់លោក ៕ដោយ៖លី ភីលីព