អតីតវិរៈបុរសរបស់ក្លឹបតោខៀវ Chelsea លោក Didier Drogba ត្រូវបានគេមើលឃើញថាស្ថិតនៅក្នុង ចំណោមបេក្ខភាពទាំង ៦សម្រាប់តំណែងជាប្រធានសហព័ន្ធបាល់ទាត់ជាតិ Ivory Coast ក្នុងពេលបោះឆ្នោតនាពេលខាងមុខ។
បុរសវ័យ៤៤ឆ្នាំរូបនេះធ្លាប់មាន តំណែងជាខ្សែប្រយុទ្ធនិងប្រធានក្រុមជម្រើសជាតិ Ivory Coast ដើម្បីលើកពានរង្វាន់ជាច្រើននាពេលកន្លងមក ហើយនឹងត្រូវឆ្លងកាត់ការបោះឆ្នោតនាថ្ងៃទី២៣ខែមេសាខាងមុខ។

គួរឲ្យដឹងដែរថាក្រៅតែពីលោក Drogba ហើយនោះបេក្ខភាពទាំង៥រូបទៀតមានដូចជាលោក Yatte Ellele Jean-Baptiste, Arnaud Aka,Kouakou, Idriss Dialloនិងលោក Sory Diabateផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
