ក្រុមហង្សក្រហម Liverpool ធ្វើបានល្អណាស់ ដោយយកឈ្នះ លើក្រុមបិសាចក្រហម Manchester United ដល់ទៅលទ្ធផល ៤-០ ឯណោះ ក្នុងពានរង្វាន់ English Premier League ។

កែបាល់បានត្រឹម៥នាទី ក្រុម Liverpool រកបាន១គ្រាប់ទៅហើយ ដោយ Diaz មុនពេល Salah ថែមបានគ្រាប់ទី២នៅនាទី២២។ ឈានចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបន្ដសម្រុកទៀត រហូតរកបាន២គ្រាប់ទៀត ដោយ Mane នៅនាទី៦៨ និង Salah ទៀតនៅនាទី៨៥។ ចប់ការប្រកួត Man Utd ចាញ់ក្នុងលទ្ធផល ៤-០ ឯណោះ។

ក្រោយចប់ការប្រកួតភ្លាម Salah បាននិយាយដោយស្មោះត្រង់ចំពោះទម្រង់លេងរបស់ Man Utd ថាពួកគេបានបើកឱ្យក្រុម Liverpool លេងស្រួលៗណាស់នៅតំបន់បម្រើនិងការពារ។ ពួកគេ តែងតែឱ្យក្រុម Liverpool នៅស្ថានភាពដាច់១ស្មើដែលវាជាការគ្រោះថ្នាក់សម្រាប់ពួកគេណាស់៕ Source: Sabay

