កីឡា

Mbappe បដិសេធកុងត្រាថ្មី ៥០លានអឺរ៉ូ ពីសំណាក់ក្លឹប PSG

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ម្ចាស់ពានរង្វាន់ ពិភពលោក កីឡាករបារាំង Mbappe កំពុងមានកុងត្រា ជិតផុតកំណត់ ក្នុងពេលប៉ុន្មានខែខាងមុខនេះ ហើយទាំង ដែលមិនមានសញ្ញាណាមួយ អំពីការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប PSG ឡើយ ។

ប្រភពដដែលបាន បញ្ជាក់ទៀតដែរថា ចុងក្រោយនេះមិនត្រឹមតែប៉ុណ្ណោះ កីឡាករខ្សែប្រយុទ្ធរូបនេះ បានធ្វើការបដិសេធ សំណើនិងកុងត្រា ដែលមានតម្លៃដល់ទៅ ៥០លានអឺរ៉ូ ក្នុងមួយឆ្នាំទៀតផង ពីសំណាក់ការផ្តល់ ជូនដោយ ក្លឹបអ្នកមានបារាំង PSG និងកំពុងរុញច្រានឲ្យព័ត៌មាន អំពីការផ្ទេរទៅចូលរួម ជាមួយនឹងក្លឹប Real Madrid កាន់តែច្បាស់ឡើង ។

Mbappe បានកសាងកេរ្ត៍ឈ្មោះយ៉ាងខ្លាំង គិតចាប់តាំងតែពីបានផ្ទេរ មកចូលរួម PSG កាលពីឆ្នាំ២០១៧ ពីក្លឹប Monaco និងបានជួយក្លឹប លើកពានរង្វាន់ក្នុងស្រុក ជាច្រើនជាមួយនឹងគ្រាប់បាល់ បញ្ចូលទី ដែលគាត់រកបានដល់ទៅ១៦៥គ្រាប់ ប៉ុន្តែកុងត្រាដែលនឹងត្រូវផុតកំណត់ ត្រឹមខែមិថុនា នឹងកំពុងបង្ខំឲ្យ PSG ត្រូវព្យាយាមបន្តកុងត្រា ឬរៀបចំខ្លួនដាក់តម្លៃខ្លួនកីឡាកររូបនេះ ឲ្យរួចជាស្រេចជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top