កីឡា

លោក Rangnick សង្ឃឹមថា នឹងអាចបន្តមានវត្តមាន នៅ Man UTD

តាំងតែពីចាប់ផ្តើមដំបូង លោក Ralf Rangnick គឺត្រូវបានគេបញ្ជាក់ច្បាស់ ហើយថា តួនាទីរបស់គាត់បានត្រឹម តែជាអ្នកប្រឹក្សា របស់ក្លឹបប៉ុណ្ណោះ ខណៈដែលគាត់កំពុងបន្តកាន់តំណែង ជាគ្រូបង្វឹករបស់ក្លឹប រហូតមកក្តី ប៉ុន្តែលោកបានសារភាពថា ពេលនេះនៅមិនទាន់ដឹងច្បាស់ឡើយថា ជំហ៊ានបន្ទាប់របស់គាត់គឺជាអ្វី ។

លោក Rangnick បានធ្វើការលើកឡើងថា លោកនៅតែសង្ឃឹមថា នឹងអាចបន្តតំណែង ជាមួយនឹងក្រុមគណកម្មការ ប្រធានក្លឹប ទោះបីជាការមកដល់ របស់លោក Erik ten Hag ក្តីនារដូវក្តៅខាងមុខ ហើយលោកបន្តថា នឹងរងចាំមើលថា តើអនាគតរបស់គាត់នឹង ទៅជាយ៉ាងណា។

គួរឲ្យដឹងដែរថា គ្រូបង្វឹកអាល្លឺម៉ង់រូបនេះ បានចូលមកធ្វើការដឹកនាំក្រុម តាំងតែពីពាក់កណ្តាលរដូវកាល បន្ទាប់ពីមានការចាកចេញ របស់គ្រូបង្វឹកលោក Ole Solskjare ប៉ុន្តែលទ្ធផលដឹកនាំ របស់លោក Rangnick ហាក់ដូចជាមិនសូវល្អប្រសើរឡើយ រហូតដល់មានការប្រកាសជាផ្លូវការ ដោយក្លឹបថាលោក Ten Hag នឹងមកទទួលកិច្ចការងារ ជំនួសជាផ្លូវការចាប់ពី រដូវកាលក្រោយតទៅ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top