កីឡា

លោក ហូ សិទ្ធិគុណ ៖ ការប្រកួតនេះផ្តោត សំខាន់ទៅលើការ បណ្តុះបណ្តាល ក្រុមអត្តពលិក និងការចូលរួមចំណែក អភិឌ្ឍនកីឡាយានយន្ត

ភ្នំពេញ ៖ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ KARA បានប្រកាសជាផ្លូវការបើកការ ប្រកួតការប្រណាំង យានយន្ដឆ្លងកាត់ឧបសគ្គ “Khmer Rally Raid Practice” ដែលនឹងចាប់ផ្តើមពីនៅថ្ងៃទី ១៤-១៥ ខែឧសភា ឆ្នាំឆ្នាំ២០២២ ពីភ្នំពេញទៅខេត្តកំពត ហើយខេត្តកំពត មកភ្នំពេញគាំទ្រ ដោយក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសហព័ន្ធកីឡាយានយន្ដកម្ពុជា ។

លោក ហូ សិទ្ធិគុណ អនុ្របធានសហព័ន្ធ កីឡាប្រណាំងយានយន្ដកម្ពុជា និងជា អ្នករៀបចំព្រឹត្តការណ៍ Khmer Rally Raid បានមានប្រសាសន៍ថា ការប្រកួតលើកនេះផ្តោត សំខាន់ទៅលើការបណ្តុះបណ្តាល និង ការចូលរួមចំណែក អភិឌ្ឍនកីឡាយានយន្តនេះ គឺហ្វឹកហាត់កីឡាករ-កីឡាការិនីថ្មី ក្នុងការបើកបររថយន្ត ឬម៉ូតូផងដែរ ។ ទន្ទឹងនឹងនេះ គឺជាលើកដំបូង រៀបចំការ ប្រណាំង ដោយខ្លួនងឯផ្ទាល់គ្មាន ការសហការផ្នែកបច្ចេកទេស ជាមួយប្រទេសផ្សែងឡើយ ។

លោកបន្តថា នេះជាលើកទី១ ដែលយើងត្រូវបណ្តុះបណ្តាល ក្រុមការងាររៀបចំការ ប្រកួតការប្រណាំងយានយន្ដ ឆ្លងកាត់ឧបសគ្គ “Khmer Rally Raid Practice” ដោយកូនខ្មែរ សុទ្ធសាធរួម មានផ្លូវការប្រកួត និងបច្ចេកទេស ព្រមំទាងអ្វីៗផ្សែងៗទៀត ហើយកម្មវិធីនេះ បានផ្តល់សារសំខាន់ យ៉ាងច្រើនចំពោះវិស័យប្រភេទ វិស័យទេសចរណ៍ ។

លោកអនុប្រធាន បន្ថែមថា ការប្រណាំងយានយន្ដឆ្លង កាត់ឧបសគ្គនេះជួយបណ្តុះបណ្តាល ដំបូងដល់កីឡាករ-កីឡាការិនី កាន់ល្អប្រសើរ ដោយសារមានការឆ្លង កាត់តំបន់ទៅតំបន់ និងពីប្រទេសមួយទៅប្រទេស មួយដើម្បីឲ្យពួកគាត់បានស្វែង យល់កាន់តែច្បាស់ ព្រោះវាមិនមែន ជាការប្រកួតចេញទំាងអស់គ្នាឡើយ គឺការប្រកួតចេញម្តងម្នាក់ៗតាមគណៈកម្មការរៀបចំ និងស្វែង យល់បច្ចេកទេស ការមើលផែនទី និងឧបសគ្គផ្សែងៗ ដែលគណៈកម្មការបានកំណត់ ៕

Most Popular

To Top