អតីតកីឡាករឆ្នើមរបស់ក្លឹបតោខៀវ Chelsea លោក Didier Drogba និងជាអតីតកីឡាករជម្រើសជាតិឆ្នើម របស់ក្រុម Cote d’Ivoire នឹងមិនអាចក្លាយទៅជាប្រធានសហព័ន្ធបាល់ទាត់ឡើយ ក្រោយពេលបរាជ័យការបោះឆ្នោត ជុំដំបូងរួចទៅហើយ។
យោងតាមលទ្ធផលដែលធ្វើឡើង កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ លោក Drogba ទទួលបានសម្លេងគាំទ្រ ក្នុងចំណាត់ថ្នាក់លេខរៀងទី៣ប៉ុណ្ណោះ គឺតាមពីក្រោយបេក្ខភាព លោក Yacine Diallo និងលោក Sory Diabate។
លោក Diallo ទទួលបានការគាំទ្រ៥៩សម្លេង ខណៈដែលលោក Diabate ទទួលបាន៥១សម្លេង ហើយចំណែកអតីតកីឡាករឆ្នើមល្អបំផុត របស់អាហ្វ្រិក២សម័យ Drogba គឺទទួលបាន២១សម្លេង៕ ប្រែសម្រួល៖ស៊ុនលី