ក្លឹបអ៊ីតាលី Roma ត្រូវបានគេជឿជាក់ថា នឹងអាចទាញយកប្រាក់ចំណេញ ដ៏ច្រើនសន្ធឹក ពីអតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea ម្នាក់ដែលទើបតែបានផ្ទេរមកចូលរួម ជាមួយនឹងក្លឹបកាលពីរដូវកាលកន្លងទៅ។

យោងតាមការចេញផ្សាយរបស់ the Daily Star បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal គឺបានត្រៀមរៀបចំខ្លួនរួចទៅហើយ ក្នុងការចរចាជាមួយនឹង Roma ដើម្បីអាចផ្ទេរយកកីឡាករ Abraham រូបនេះជាមួយនឹងតម្លៃខ្លួន ប្រមាណជា៥០លានផោន។
អតីតកីឡាករខ្សែប្រយុទ្ធតោខៀវរូបនេះ កំពុងរីករាយនឹងទំរង់លេងយ៉ាងល្អ ជាមួយនឹងលីគ Serie A ប៉ុន្តែទំនងជានឹងអាចទទួលយកសំណើររបស់ Arsenal ដើម្បីវិលត្រឡប់ទឹកដីកំណើត ហើយនឹងអាចឲ្យ Roma ទទួលបានប្រាក់ចំណេញជាច្រើន ពីការចំណាយត្រឹមតែ៣៤លានផោនប៉ុណ្ណោះ ឲ្យ Chelsea កាលពីំមួយឆ្នាំមុន៕ ប្រែសម្រួល៖ស៊ុនលី
