ភ្នំពេញ៖នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងក្រុមហ៊ុន COROS Cambodia បានចុះអនុស្សរណៈនៃការយោគ យល់គ្ន (MoU) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីអភិវឌ្ឍន៍កីឡាទីយ៉ាត្លុងឆ្ពោះទៅព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023លើក ៣២ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ការប្រកួត។
ក្នុងឳកាសចុះអនុស្សរណៈនៃការយោគយល់គ្ន (MoU)ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ម៉ក់ វណ្ណស៊ីថា សមាជិកសភា និងអនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងលោក តាំង តិចឡុង តំណាងឲ្យក្រុមហ៊ុន COROS Cambodia។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបាននិយាយថា ចុះអនុស្សរណៈនៃការយោគយល់គ្ន (MoU) នេះមានរយៈពេល ២ឆ្នាំ (២០២២-២០២៤) ជួយអភិវឌ្ឍន៍កីឡាទីយ៉ាត្លុងឆ្ពោះទៅ SEA GAMES 2023 និងចូលរួមចំណែករបស់ដៃគូឯកជន គឺស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទោះតិច ឬច្រើន ជាការចូលរួម
ចំណែកមួយយ៉ាងសំខាន់ ដើម្បីឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES លើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា។
លោកបន្តថា ផ្តល់អនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដល់ក្រុមកីឡាករ-កីឡាការិនីមុនទៅ SEA GAMES ដោយគោរពបទបញ្ជាការប្រកួត គោរពវិន័យឲ្យបានម៉ឺងម៉ាត់ ប្រុងប្រយ័ត្នសារធាតុហាមឃាត់ក្នុងកីឡា “Doping” ការពារជំងឺ ឬរបួស ដោយយថាហេតុ មុនចេញទៅវៀតណាម បើក្នុងករណីយើងមានបញ្ហាដូចខាងលើ គឺយើងចាញ់មុនប្រកួត ឬការខិតខំរបស់យើងកន្លងមកទៅជាអាសាបង់។ការប្រកួតឈ្នះ ឬចាញ់ ជារឿងធម្មតាសម្រាប់ការប្រកួតនីមួយៗ សំខាន់ត្រូវមានការ ប្រកួតដោយសេចក្ដីថ្លៃថ្នូរឲ្យសាកសម និងតំណាងប្រទេសជាតិរបស់យើង។
លោកស្រី ម៉ក់ វណ្ណស៊ីថាបានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្ន (MoU) រវាងសហព័ន្ធកីឡាឃាំក្នុងកម្ពុជា និងក្រុមហ៊ុន COROS CAMBODIA គឺជាការរួមចំណែកដ៏ធំសម្រាប់ការអភិវឌ្ឍន៍កីឡាទីយ៉ាត្លុងនៅកម្ពុជាផងដែរ ប៉ុន្តែសូមឲ្យអង្គភាពទំាង២នាក់ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការប្រកួត SEA GAMES ២០២៣៕