កីឡា

SEA Games 31 Viet Nam 2021៖ក្រុមកីឡាហែលទឹក ជើងទាកម្ពុជា ៦នាក់ ចូលរួមការប្រកួតកីឡា SEA Gamesឆ្នាំនេះ

ភ្នំពេញ ៖ ផេកជាផ្លូវការរបស់ SEA Games 31 Viet Nam 2021 បាននិយាយថា សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសសមាសភាព ក្រុមកីឡាហែលទឹកជើងទាកម្ពុជា “Cambodian Finswimming Team” ដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA Games លើកទី៣១ នាខែឧសភា នៅទីក្រុងហាណូយ ប្រទេសវៀតណាមក្នុងនោះមានគ្រូបង្វឹក ហែម ថុន ពន្លឺ ដឹកនាំក្រុមកីឡាហែលទឹកកម្ពុជា មានកីឡាករ-កីឡាការិនីចំនួន៦នាក់ ស្រី២នាក់ និងបុរស៤នាក់ ។

ផេកជាផ្លូវការបន្តថា លោក ហែម គីរី ប្រធានក្រុមកីឡាហែលទឹកជើងទា របស់កម្ពុជានៅ SEA Games លើកទី៣១ បានមានប្រសាសន៍ថា នេះជាឱកាសដ៏ល្អសម្រាប់អត្តពលិករបស់ប្រទេសក្នុងការត្រៀមខ្លួនមុន ពេលចូលរួមការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣។ ប្រហែលជាអាចដំណ្តើម បានមេដាយមាសនៅ SEA Games លើកទី៣១ ។ លោក ហែម គីរី បន្តថា ព្រឹត្តិការណ៍នេះ អាចនឹងត្រូវដាក់ចូល ទៅក្នុងការប្រកួត ក៏ដូចជាការចំណុច ដ៏សំខាន់ សម្រាប់ SEA Games ឆ្នាំ២០២៣ នៅឆ្នាំក្រោយ ។

កីឡាហែលទឹកជើងទា “Finswimming” ត្រូវបានរួមបញ្ចូលចុងក្រោយនៅ SEA Games នៅទីក្រុង Palembang ប្រទេសឥណ្ឌូនេស៊ី កាលឆ្នាំ ២០១១ ដោយមានតែប្រទេសចំនួន ៥ប៉ុណ្ណោះដែលបានចូលរួមនៅថ្ងៃនោះ។ កីឡាហែលទឹក SEA Games លើកទី៣១ នឹងមាន ១៣វិញ្ញាសា ហើយនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២២ នៅ My Dinh Water Sport Palace។

កន្លងមកនៅ SEA Games លើកទី២២ដែលរៀបចំឡើងដំបូងនៅប្រទេសវៀតណាមកាលឆ្នាំ២០០៣ កីឡាហែលទឹកក៏ត្រូវបានចូលរួមប្រកួតចំនួន១៦ ។ កីឡានេះធ្លាប់ប្រកួតនៅ SEA Games ឆ្នាំ២០០៩ នៅឡាវ និង២០១១ នៅឥណ្ឌូនេស៊ីមុននឹងអវត្តមានរហូតដល់ SEA Games លើកទី៣១លើកនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top