កីឡា

ប៉ូលីសស្នើសុំ ការបន្តនៅក្រៅឃុំ ដើម្បីស៊ើបអង្កេត ការចោទប្រកាន់ លើកីឡាករបាល់ទាត់ Manchester United

អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ប៉ូលីស Greater Manchester បានស្នើសុំការពន្យាពេលនៅក្រៅឃុំ ខណៈពួកគេត្រូវបន្តស៊ើបអង្កេតរបាយការណ៍ ដែលនាំទៅដល់ការចាប់ខ្លួន កីឡាករបាល់ទាត់ Manchester United Mason Greenwood ។

ប៉ូលីសបានបន្តថា បុរសអាយុ ២០ ឆ្នាំរូបនេះត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យ ៣០ ខែមករា ពីបទសង្ស័យពីបទរំលោភសេពសន្ថវៈ និងរំលោភលើនារីម្នាក់ ហើយគំរាមសម្លាប់ ហើយនៅក្រៅឃុំនៅឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ូលីស Greater Manchester បានបន្ថែមថា ពាក្យសុំមួយត្រូវបានធ្វើឡើង ទៅកាន់តុលាការ ដើម្បីឲ្យការនៅក្រៅឃុំរបស់លោក លើសពីថ្ងៃសៅរ៍ទី ៣០ ខែមេសា ប៉ុន្តែសវនាការមិនត្រូវបានគេរំពឹងថា នឹងមានរយៈពេលរហូតដល់ ពាក់កណ្តាលខែមិថុនានោះទេ។

ជនសង្ស័យនឹងនៅក្រៅឃុំ តាមលក្ខខណ្ឌរហូតដល់ថ្ងៃបើកសវនាការ។ រាល់ការធ្វើបច្ចុប្បន្នភាពលើលទ្ធផល នៃសវនាការនោះ ឬព័ត៌មានមុននោះ នឹងត្រូវបានចេញដោយការិយាល័យ សារព័ត៌មាន GMP យ៉ាងសកម្ម។
របាយការណ៍ដែលបានធ្វើឡើង ចំពោះប៉ូលិសគឺទាក់ទងនឹងរូបភាព និងវីដេអូបណ្ដាញសង្គមអនឡាញ បានបង្ហោះដោយស្ត្រីម្នាក់ រាយការណ៍ពីឧប្បត្តិហេតុ នៃអំពើហិង្សាលើរាងកាយ។ ខ្សែប្រយុទ្ធមកពី Bradford បានបង្ហាញខ្លួនជាលើកដំបូងកាលឆ្នាំ ២០១៩ ហើយចាប់តាំងពីពេលនោះ មកបានបង្ហាញខ្លួន ១២៩ប្រកួតឲ្យ Manchester United ។

លោកបានបង្ហាញខ្លួនជាលើកដំបូង នៅចក្រភពអង់គ្លេសនៅឆ្នាំ ២០២០។ លោកត្រូវបានព្យួរមិនឲ្យលេង ឬហ្វឹកហាត់ជាមួយក្លិបបន្ទាប់ពី មានការចោទប្រកាន់៕ ដោយ៖លី ភីលីព

Most Popular

To Top