ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញ ប្រកាសស្តីពីការអនុញ្ញាត ទទួលស្គាល់គណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធ កីឡាវូស៊ូកម្ពុជា បំពេញភារកិច្ចអាណត្តិទី៦ ឆ្នាំ២០២១-២០២៥ ក្រោយពី លោក ថាង ហ្គោដុន បានក្លាយជាប្រធានសហព័ន្ធកីឡា វ៉ូស៊ូកម្ពុជា អាណត្តិទី៦ ឆ្នាំ២០២១-២០២៥ បន្ទាប់ ពីសមាជិកប្រតិបត្តិ អាណត្តិចាស់ អ្នកតំណាងក្លិប និងសមាគមកីឡាវ៉ូស៊ូបានបោះឆ្នោត តែងតាំងលោកប្រធាន ។

សមាសភាពសមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជាសម្រាប់អាណត្តិទី៦ ឆ្នាំ ២០២១-២០២៥ រួមមាន ៖លោក ថាង ហ្គោដុន ជាប្រធាន លោក ម៉ែន ម៉ាលីន អនុប្រធានកញ្ញា ព្រាប ម៉ូនីកា អនុប្រធាន លោក ជា ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ លោក ហេង វណ្ណៈ អគ្គលេខាធិការរង លោកស្រី ឥន្ធ សុគន្ធី អគ្គលេខាធិការរង ។

ចំណែក លោក ម៉ក់ ចាន់ភិរុណ អគ្គហិរញ្ញឹក លោក កោ ឆៃហុង អគ្គហិរញ្ញឹករង លោកស្រី ម៉ៅ ច័ន្ទសូរិយា សមាជិក លោក សួង ចំណាន សមាជិក និងលោក ឃឹម សុខលាង សមាជិក៕

