អ្នកចាត់ការរបស់ Villarreal លោក Unai Emery បាននិយាយថា ក្រុមរបស់លោកនឹងលេងឲ្យល្អបំផុតដើម្បីយកឈ្នះ Liverpool សម្រាប់ជើងទីពីរនៃពានរង្វាន់ Champions League។
អ្នកកាសែតម្នាក់បានរំឭកលោក Emery ថា រដូវកាលនេះ Liverpool ចាញ់តែ៣ដងគត់គិតគ្រប់កម្មវិធី និងបានសួរលោកអំពីលទ្ធភាពដែលត្រូវធ្វើជាមួយក្រុមខ្លាំងបែបនេះ និងនាំមុខដល់ទៅ២គ្រាប់មុនកាលពីជើងទីមួយ។
Emery បានឆ្លើយតបទាំងញញឹមថា៖ “ពួកយើងត្រូវលេងឲ្យល្អបំផុត។ អ្នកបានធ្វើការស្រាវជ្រាវរបស់អ្នកយ៉ាងល្អ។ ពួកយើងបានដឹងអំពីកំណត់ត្រារបស់ពួកគេ ប៉ុន្តែខ្ញុំមិនបានលើកយកវាមកនិយាយឡើយ។ ពួកយើងត្រូវតែឈានទៅដល់កម្រិតខ្លាំងមួយ ហើយអ្នកនិយាយត្រូវហើយ យើងនឹងធ្វើរឿងដែលគ្មាននរណាម្នាក់បានធ្វើ។ ពួកគេគឺជាក្រុមល្អជាងគេលើលោកនិងលេងដោយទំនុកចិត្ត”។
ការប្រកួតកាលពីជើងទីមួយក្នុងកីឡដ្ឋាន Anfield ហង្សក្រហមបានយកឈ្នះក្រុមរហស្សនាមនាវាមុជទឹកពណ៌លឿង២-០។ ២គ្រាប់របស់ Liverpool កើតឡើងដោយ Sadio Mane និង Estuoinan របស់ Villarreal ធ្វើឲ្យចូលទីខ្លួនឯង៕