កីឡា

មួយគ្រាប់ របស់ Abraham ជួយឲ្យលោក Mourinho ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Conference League

កីឡាករអន្តរជាតិ សញ្ជាតិអង់គ្លេស Tammy Abraham បានក្លាយទៅជាវិរៈបុរស របស់ក្លឹប Roma ក្រោយជួយស៊ុតបញ្ចូល ទីគ្រាប់ជ័យជំនះនិងជាគ្រាប់តែមួយគត់ ដែលបានកើតឡើង ក្នុងការប្រកួតយប់មិញ ប៉ះនឹង Leicester City។

ការប្រកួតជើងទី២នៅទឹកដី Roma វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Conference League ខណៈដែលជើងទី១ ក្រុមទាំងពីរបានត្រឹមលទ្ធផល១ស្មើ ប៉ុន្តែគ្រាប់បាល់របស់ Abraham តែមួយគ្រាប់គត់នៅនាទីទី១១ គឺសមល្មមជួយឲ្យ Roma ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

គួរឲ្យដឹងដែរថាកីឡាកររូបនេះ បានផ្ទេរមកចូលរួម Roma តាមគ្រូបង្វឹកលោក Jose Mourinho កាលពីខែសីហាពីក្លឹប Chelsea ដោយពេលមកដល់ទីនេះ គាត់បានក្លាយទៅជាខ្សែប្រយុទ្ធដ៏មុតស្រួត របស់ក្លឹបដោយអាចរកបាន៩គ្រាប់ នៅពាន Conference League និង២៥គ្រាប់ មកហើយនៅគ្រប់ការប្រកួតរបស់ Roma ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top