កីឡា

ឈីលី ស្នើ FIFA ដកប្រទេសអេក្វាឌ័រ ចេញពី ការប្រកួត World Cup នៅឆ្នាំនេះ

សាន់តៃហ្គោ ៖ សហព័ន្ធកីឡាបាល់ទាត់ឈីលី បានស្នើឱ្យ FIFA ដកប្រទេសអេក្វាឌ័រ ចេញពីការប្រកួតបាល់ទាត់ ពិភពលោកនៅឆ្នាំនេះ ពីបទប្រើប្រាស់កីឡាករគ្មានសិទ្ធិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ឈីលី បានប្រកែកថា ខ្សែការពារស្លាបកីឡាករ Byron Castillo លេងឱ្យអេក្វាឌ័រ បើទោះបីជាមាន ការចោទប្រកាន់ថា កាន់លិខិត ឆ្លងដែនមិនពិត សម្រាប់ ប្រទេសកូនចិញ្ចឹម របស់លោកក៏ដោយ។

នៅក្នុងឯកសារ ដែលប្តឹងទៅស្ថាប័នគ្រប់គ្រង បាល់ទាត់ពិភពលោក សហព័ន្ធឈីលីបានអះអាងថា Castillo កើតនៅទីក្រុង Tumaco ប្រទេសកូឡុំប៊ី ក្នុងឆ្នាំ១៩៩៥ ហើយមិនមែន នៅទីក្រុង General Villamil Playas នៃប្រទេសអេក្វាឌ័រក្នុងឆ្នាំ១៩៩៨ ដូចឯកសារផ្លូវការ របស់គាត់ចែងនោះទេ។

សហព័ន្ធរបស់ប្រទេសឈីលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា “ការអនុវត្តភាព មិនប្រក្រតីធ្ងន់ធ្ងរ និងដឹងខ្លួនក្នុងការ ចុះឈ្មោះកីឡាករ មិនអាចទទួលយកបានទេ ជាពិសេសនៅពេល ដែលយើងកំពុង និយាយ អំពីការប្រកួតពិភពលោក” ។

ជាមួយនឹងការ ស្នើសុំដេញដែរ FIFA បានឲ្យដឹងថា ខ្លួនបានទទួលពាក្យបណ្ដឹង ជាផ្លូវការមួយ ប៉ុន្តែមិនបានផ្តល់ព័ត៌មាន លម្អិត នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

កីឡាករ Castillo ត្រូវបានផ្តល់សញ្ជាតិអេក្វាឌ័រ នៅដើមឆ្នាំ២០២១ ហើយបានបង្ហាញខ្លួនជាអន្តរជាតិ ដំបូងរបស់លោក ក្នុងខែកញ្ញាឆ្នាំដដែលក្នុងជ័យជម្នះ ២-០ លើក្រុម Paraguay ជាម្ចស់ផ្ទះ ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top